ក្រោយពីប្រកាសចេញថត MV បទ”ស៑ូស្លាប់មិនធ្វើមនុស្សក្បត់” ដែលជាបទល្បីល្បាញ តារាចម្រៀងកូនកំព្រា ដែលពេលនេះ កំពុងឡើងកូដខ្លាំង បានបញ្ចេញ៣បទព្រមគ្នាតែម្ដង ខណៈដែលបទដែលទើបតែចេញក្ដៅៗនោះ ក៍ស្របនឹងបរិបទចូលឆ្នាំ ដើម្បីអោយបងប្អូនរាំលេងសប្បាយៗផងដែរ។
បទចម្រៀងដែលបានចេញបង្ហោះក្ដៅៗ ហើយត្រូវគេកត់សម្គាល់ថាទាំងអត្ថន័យ និងទឹកដមសំឡេងគឺពិរោះគួរអោយចង់ស្ដាប់នេះរួមមាន បទ”ស្រលាញ់បងទៅអូន” ដែលលោកបកស្រាយរួមជាមួយ តារាចម្រៀង ជាតិ សុច្ចកា បទ”ល្មមភ្ញាក់ខ្លួនហើយបង” ដែលលោកបកស្រាយជាមួយដៃគូស្និទ្ធក្នុងពិភពចម្រៀងគឺកញ្ញា គង់ កែវមតកត” និងបទ “ផ្កាក្រពុំ” ដែលលោកបកស្រាយម្នាក់ឯង។ បទទាំង៣ បើទោះជាបទប្រភេទ Cover ប៉ុន្តែគេកត់សម្គាល់ថា លោកច្រៀងឡើងវិញគឺពិរោះ ហើយចង្វាក់ភ្លេងដែលបានលេងជាថ្មីក៍គួរអោយចង់រាំក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខតែម្ដង។
លោក វង្ស ថាណាន់ បញ្ជាក់ថា ហេតុផលដែលលោកcover បទទាំង៣នោះ គឺដោយសារតែបទទាណងបីនោះជាបទដែលលោកស្រលាញ់ និងជាបទដែលមានចង្វាក់ប្រភេទរាំវង់ និង ចូកកំពិស ដែលលោកយល់ថា អ្នកគាំទ្រអាចរាំលេងបាន។ ក្នុងនោះ លោកក៍ចង់អោយបទចាស់ៗទាំងនោះ នៅតែដក់ក្នុងអារម្មណ៍មហាជនផងដែរ ទើបលោកចំណាយពេល ដោយធ្វើ៣បទព្រមគ្នាតែម្ដង។
ចង់ដឹងថាបទទាំង៣ ស្ដាប់ហើយពិរោះ និងគួរអោយចង់រាំកម្សាន្តប៉ុណ្ណា សូមអញ្ជើញស្ដាប់កម្សាន្ត។
https://youtu.be/OOFHXG932A4
មតិយោបល់