បន្ទាយមានជ័យៈ កាលពីវេលាម៉ោង ០៤និង៣០នាទីព្រឹក ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ មានករណីអគ្គីភ័យឆេះតូបលក់គ្រឿងជ័រ (សំរាប់ក្មេងលេង)លេខ ៥៣៧ ស្ថិតចំកណ្ដាលផ្សារថ្មី ហៅផ្សារចំការគ បណ្ដាលអោយឆេះសំភារៈអស់ទាំងស្រុង សរុបជាទឹកប្រាក់ប្រមាណ ២ម៉ឺនដុល្លា។
ក្នុងហេតុការណ៍នេះ លោក អាត់ ខែម ស្នងការនគរបាលខេត្ត បានដឹកនាំកំលាំងដោយផ្ទាល់ ជួយអន្តរាគមន៍ពន្លត់បានទាន់ពេលវេលា និងការពារបានតូប និងស្តង់ដទៃទៀតសរុប ៨៥៩/៨៦០។ជាមួយនេះផងដែរ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានផ្ដល់ព័ត៌មានទាន់ពេលវេលា៕
មតិយោបល់