ព័ត៌មានជាតិ

ប្អូនគេប្អូនយើង! យុវជនម្នាក់សង្ស័យរថយន្តបើកកៀរ ដួលបោកក្បាលរបួសធ្ងន់ រកសាច់ញាតិមិនទាន់ឃើញទេ

ភ្នំពេញ: យុវជនម្នាក់ខណ:ពេលដែលចេញពីធ្វើការ ជិះម៉ូតូទៅហូបអាហារថ្ងៃត្រង់ សង្ស័យរថយន្តបើកកៀរ បណ្តាលឲ្យដួលរងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១និង១០នាទីព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ភូមិកប់គង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ហួង កុម្ភ: ភេទប្រុស អាយុ ២៦ឆ្នាំ មុខបរបុគ្គលិកក្រុមហ៊ុន TMVP Packaging co. Ltd មុខងារ កាន់ម៉ាស៊ីន មានស្រុកកំណើតភូមិត្រពាំងក្រសាំង ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ ជិះម៉ូតូមួយគ្រឿង ម៉ាក ហុងដាវ៉េវ ពាក់ផ្លាកលេខ ភ្នំពេញ 1GH 9445 ក្នុងទិសដៅពីត្បូងទៅជើងរហូតមកដល់កន្លែងកើតហេតុ ស្រាប់តែឃើញដួលបោកក្បាល បណ្តាលឲ្យរងរបួសធ្ងន់តែម្តង។ ទើបប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន និងរថយន្តសង្រ្គោះរបស់អង្គភាព ៧១១ ដឹកជនរងគ្រោះយកទៅសង្គ្រោះបន្តនៅមន្ទីពេទ្យព្រះលោកសង្ឃ ចំណែកម៉ូតូយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ រង់ចាំបងប្អូនមកទទួល៕

មតិយោបល់