ព័ត៌មានជាតិ

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នគរបាលខេត្តកណ្តាល ជម្រាបជូនសាធារណជន ករណីក្រុមយុវជន ធ្វើសកម្មភាពបង្ហោះម៉ូតូ

កណ្តាលៈ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមជម្រាបជូនសាធារណជន ដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមមេត្តាជ្រាប ថ្មីៗនេះមានបណ្តាញសង្គមឈ្មោះ Family OT និងបណ្តាញសារព័ត៌មានមួយចំនួន បានបង្ហោះវីដេអូ ពីសកម្មភាពយុវជនមួយក្រុមបានបង្ហោះម៉ូតូ នៅតាមបណ្តោយផ្លូវជាតិលេខ២១ ស្ថិតក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឲ្យជំនាញពាក់ព័ន្ធ ស្រាវជ្រាវកំណត់អត្តសញ្ញាណក្រុមយុវជន ដែលធ្វើសកម្មភាពបង្ហោះម៉ូតូ នាំឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈនោះ យកមកអនុវត្ត(តាមនីតិវិធី)។

ជាលទ្ធផល៖ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកនាំដោយលោកវរសេនីយ៍ឯក ឆេង សំអឿន បើកកិច្ចប្រតិបត្តការស្រាវជ្រាវតាមវិធានការជំនាញបានទទួលលទ្ធផលដូចខាងក្រោម:
(ក្រុមប្រព្រឹត្តសកម្មភាពបង្ហោះម៉ូតូ តាមរូបភាពវីឌីអូកន្លងមកនោះជាយុវជនរស់នៅរាជធានីភ្នំពេញ) ។
ផ្លាកលេខម៉ូតូ ភ្នំពេញ 1IP 2068 Honda Dream C125 ពណ៌ខ្មៅ ផលិតឆ្នាំ ២០២០ ជាកម្មសិទ្ធិឈ្មោះ រ៉ិត សុភា ហើយត្រូវបានកូនយកជិះធ្វើសកម្មភាពបង្ហោះ នោះឈ្មោះ ឈឹម ម៉ានុត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

តាមចម្លើយសារភាពរបស់យុវជនឈ្មោះ ឈឹម ម៉ានុត បានឲ្យដឹងថា ខ្លួននិងបក្ខពួកប្រមាណជា២០នាក់ និងម៉ូតូប្រមាណ១៥គ្រឿង មានអ្នកខ្លះស្គាល់ និងខ្លះទៀតមិនស្គាល់ មកតាមគ្នា ពិតជាបានធ្វើសកម្មភាពបង្ហោះម៉ូតូនៅតាមបណ្តាយផ្លូវជាតិលេខ២១ ក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ប្រាកដមែន ។

សមត្ថកិច្ចកំពុងបន្ដនីតិវិធី នៃការកំណត់មុខសញ្ញាបក្ខពួកក្រុមផ្សេងទៀត តែងតែមកពីរាជធានីភំពេញ មកបង្ហោះម៉ូតូនៅក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ។

អាស្រ័យហេតុនេះ សូមសាធារណជន ដែលប្រើប្រាស់បណ្តាញ ទំនាក់ទំនងសង្គមមេត្តាជ្រាបជាព័ត៌មាន ៕

មតិយោបល់