ព័ត៌មានជាតិ

ខំរត់គេចពីសមត្ថកិច្ចរាប់ឆ្នាំចុងក្រោយនៅតែជាប់ខ្នោះដដែល

កណ្តាលៈ ការស្រាវជ្រាវ និងបង្ក្រាប ការចាប់ខ្លួនតាមដីការបស់សាលាដំបូងខេត្តកណ្ដាល កម្លាំងអធិការដ្ឋាននគរបាលស្រុក បានសហការ ជាមួយកម្លាំងប៉ុស្តិ៍ព្រែកលួង ក្នុងករណី ការអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន របស់តុលាការខេត្តកណ្ដាល
នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង៩និង០០ នាទី ចំណុចភូមិព្រែកតាទេព ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
ជនជាប់ចោទមាន ឈ្មោះ យិ វុត្ថា ហៅ អូន វុត្ថា ភេទ ប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្ន ភូមិព្រែកតាទេព ឃុំព្រែកលួង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ។
ដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ១៤៥ ដកបចខ ចុះថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ ២០១២ របស់លោក ហុក វ៉ាន់ធីណា ចៅក្រមជំនុំជម្រៈ នៃសាលាដំបូងខេត្តកណ្តាល ។
ពីបទ បង្ករបួសស្នាមដោយចេតនា ប្រព្រឹត្តនៅភូមិព្រែកតាទេព ឃុំព្រែកលួង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល កាលពីថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ២០១០។
ករណីនេះសមត្ថកិច្ច បន្តចាត់ការតាមនីតិវិធី ៕

 

មតិយោបល់