ព័ត៌មានជាតិ

ជិះម៉ូតូមិនប្រយ័ត្នបុកឃឿនផ្លូវដួលបោកក្បាលស្លាប់យ៉ាងអណោចអធ័ម

ភ្នំពេញ: បុរសម្នាក់បានដួលបោកក្បាលឃឿនពុះចែកទ្រូងផ្លូវផុងលលាដ៍ស្លាប់ពេលបញ្ជូនទៅមន្ទីពេទ្យបន្ទាប់ពី ជនរងគ្រោះជិះម៉ូតូម៉ាកអឹមដេម្នាក់ឯងរ៉េចង្កូតទៅបុកទ្រូងផ្លូវ កាលពីវេលាម៉ោង១១នឹង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវបុរីអង្គរក្រុម១ ភូមិបឹងរាំង សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ខុង សុឃាង ភេទប្រុសអាយុ ២០ឆ្នាំ ស្រុកកំណើត ភូមិលេខ៥ ឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តកំពង់ចាម មុខរបរ កម្មករក្រុមហ៊ុនលក់គ្រឿងបន្លាស់រថយន្ត បើកបរម៉ូតូម៉ាក អឹងដេ ពណ៌ក្រហម គ្មានស្លាកលេខ ។

សមត្ថកិច្ចបានបន្តទៀតថា មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូម្នាក់ឯងតាមបណ្តោយផ្លូវបូរីអង្គរ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនមកដល់ចំណុចកើតហេតុក៏បានដួលម៉ូតូតែម្នាក់ឯង បោកទៅនឹងឃឿនសួនច្បារ បែកក្បាល ផុងលលា បាក់ថ្គាម ហើយបានស្លាប់លើរថយន្តសង្គ្រោះបន្ទាន់ ពេលកំពុងបញ្ជូនទៅមន្ទីរពេទ្យ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានទាក់ទងសាច់ញាតិមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណីរីឯម៉ូតូការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញយកទៅរក្សាទុកបណ្តោះអាសន្ន៕

 

មតិយោបល់