ភ្នំពេញៈ កាលវេលាម៉ោង ៩និង២៥នាទីយប់ថ្ងៃទី២៨ ខែសីហាឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវសហពន្ធ័រុស្សី ត្រង់ចំណុចក្រោមស្ពាន៥ មករា ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ បុកនឹងរថយន្ត។
ករណីនេះ មិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ គ្រាន់តែខូចខាតរថយន្ត និងម៉ូតូតិចតួចប៉ុណ្ណោះ។
ដំណើររឿង៖ ដំបូងទ្បើងគេឃើញយុវជនម្នាក់ ជិះម៉ូតូឌ្រីមសង់០២០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ1P 2210 ធ្វើដំណើរពីលិចទៅកើត តាមបណ្ដោយផ្លូវសហពន្ធ័រុស្សី ក្នុងល្បឿនលឿន មិនប្រយ័ត្នបានបត់ឆ្វេង ក៏ជ្រុលទៅបុករថយន្តស៊េរីទំនើប ម៉ាកអ៊ែផាត ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BC-8172 បើកបរដោយបុរសវ័យចំណាស់ រួមដំណើរជាមួយប្រពន្ធ ចេញពីការ៉ាសសាំងក្រោមស្ពាន ត្រូវចំផ្នែកខាងមុខ ចំហៀងខាងឆ្វេង បណ្ដាលឲ្យខូចខាតតិចតួច សំណាងល្អមិនមានអ្នករបួសទ្បើយ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចខាងលើ ដោយពិនិត្យឃើញ មិនមានប៉ះពាល់សម្បត្តិរដ្ឋ ទើបឲ្យភាគីទាំងពីរសម្របសម្រួលគ្នា ដោយខាងម៉ូតូព្រមសង់សំណង់ចំនួន១៥០ដុល្លារ ដើម្បីបញ្ចប់រឿង៕
មតិយោបល់