ព័ត៌មានជាតិ

តំបន់មួយចំនួនត្រូវដាច់ភ្លើងនៅខេត្តរតនគិរី ដោយដើមឈើរលំសង្កត់លើខ្សែបណ្តាញតង់ស្យុងមធ្យម (MV)

រតនគិរីៈ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង៦និង០០នាទីល្ងាច មានករណីដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)ភូមិភ្នំ សង្កាត់យក្សឡោម ក្រុងបានលុង (២)ឃុំសាមគ្គីឯកភាព ស្រុកអូរជុំ (៣)ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគិរី មូលហេតុដោយសារប្រជាពលរដ្ឋកាប់ដើមឈើរលំសង្កត់លើខ្សែបណ្តាញតង់ស្យុងមធ្យម (MV)។
ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ៩និង០០នាទីយប់។
អគ្គិសនីកម្ពុជាសូមអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ។
អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ៕

 

មតិយោបល់