ព័ត៌មានជាតិ

រថយន្តស្លាកលេខខេមរៈភូមិន្ទ 3-0073 ទ្បូហ្គោអគ្គមេបញ្ជាការ បុកស្ត្រីម្នាក់ស្លាប់មួយរំពេច

កំពង់ឆ្នាំង: កាលពីវេលាម៉ោង ០៥និង៣០នាទីល្ងាចថ្ងៃទី ០១ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ តាមបណ្ដោយផ្លូវជាតិលេខ០៥ ចន្លោះគីឡូម៉ែត្រ ៧២-៧៣ ត្រង់ចំណុចមុខមណ្ឌលអភិវឌ្ឍន៍ស្ត្រី ស្ថិតក្នុងភូមិអូរសណ្តាន់ចាស់ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

រថយន្តបង្កម៉ាក FUSO ពណ៌ស្លែ ពាក់ស្លាកកលេខ ខេមរ:ភូមិន្ទ 3-0073 បើកបរដោយឈ្មោះ រស់ សំណាង ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិដីក្រហម ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ធ្វើដំណើរពីជើងទៅត្បូង មកដល់ចំណុចខាងលើ បានបុកម៉ូតូ ១គ្រឿងពីខាងក្រោយ ម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1F-3108 ក្នុងទិសដៅស្របគ្នា បណ្ដាលឲ្យមនុស្ស២នាក់ស្លាប់ និងរងរបួសធ្ងន់។

ជនរងគ្រោះឈ្មោះ រិទ្ធ ភេទស្រី អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិពារាជ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង(ស្លាប់) រួមដំណើរជាមួយឈ្មោះ ឆាយ សុគីន ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិ/ឃុំជាមួយគ្នា (រងរបួសធ្ងន់) អ្នកបើកបរម៉ូតូ។

ក្រោយពីកើតហេតុ សមត្ថកិច្ចចុះធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរង់ចាំការដោះស្រាយពេលក្រោយ ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់