ព័ត៌មានជាតិ

បុគ្គលិកក្រុមហ៊ុនបុរីចតុមុខស្វាយជ្រំ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កណ្ដាល: កាលពីវេលាម៉ោង ០៤និង៣០នាទីថ្ងៃទី ១ ខែមេសា ឆ្នាំ២០១៩ មានករណីអំពើលួច មានស្ថានទោសទម្ងន់ ត្រង់ចំណុចភូមិព្រែកលួង ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ អ៊ិន ភិថាកវត្តណ: ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិកបុរីចតុមុខស្វាយជ្រំ មានទីលំនៅភូមិដប់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ ពយ ធារ៉ា ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បើករថយន្តក្រឡុកស៊ីម៉ង់ត៍ឲ្យក្រុមហ៊ុនបុរីចតុមុខស្វាយជ្រំ មានទីលំនៅភូមិត្រពាំងស្តុក ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ (ឃាត់ខ្លួន)។

វត្ថុតាងចាប់បាន៖ ប្រេងម៉ាស៊ូតចំនួន ០២កាន។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យ បានមកធ្វើការជាកម្មករ បើករថយន្ត ក្រឡុងស៊ីម៉ង់ត៍ឲ្យក្រុមហ៊ុន បុរីចតុមុខស្វាយជ្រំ រយ:ពេល ០២ឆ្នាំមកហើយ ស្ថិតនៅភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ហើយកន្លងមកជនសង្ស័យ ធ្លាប់ធ្វើសកម្មភាពលួចបូមប្រេងពីរថយន្តក្រឡុងស៊ីម៉ងត៍ចំនួន ០៦ ដងរួចមកហើយជាក់ស្តែង នៅថ្ងៃទី ០១ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ១៦និង៣០នាទី ជនសង្ស័យ បានបើករថយន្តក្រឡុកស៊ីម៉ង់ត៍ ចេញពីក្រុមហ៊ុនមកបូមប្រេងលក់នៅឃុំព្រែកលួង ០២កាន ពេលកំពុងបូមប្រេងនោះ ស្រាប់តែប្រធានក្រុមហ៊ុនឃើញ បានឲ្យសហការីរបស់ខ្លួន ឃាត់ខ្លួនជនសង្ស័យប្រគល់ជូនសមត្ថកិច្ចនគរបាលបុស្តិ៍ស្វាយជ្រំ ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់