ព័ត៌មានជាតិ

Solo Per Due ជា​ភោជនី​យដ្ឋា​នតូច​ជាងគេ​បង្អស់​ក្នុង​លោក​

​ប្រសិនបើ​លោកអ្នក​ចង់​ញ៉ាំ​អាហារ​នៅ​ក្នុងភោ​ជ្ជនី​យដ្ឋា​ន​ជាលក្ខណៈ​ស្ងប់ស្ងាត់ មាន​តែ​ពីរ​នាក់​គូស្នេហ៍ នោះ​លោក​អ្នក​អាច​ទៅ​កាន់​ភោជ្ជ​នី​យដ្ឋា​ន​មួយ​នៅក្នុង​ប្រទេស​អ៊ីតា​លី​។​

Solo Per Due ជា​ភោជ្ជ​នី​យដ្ឋា​ន​មួយ​ដែល​តូច​ជាង​គេ​បំផុត​នៅក្នុង​ពិភពលោក ដោយ​នៅ​ក្នុងភោ​ជ្ជនី​យដ្ឋា​ន​នេះ មានតែ​តុ​មួយ និង​កៅ​អ៊ី​ចំនួន ២​ប៉ុណ្ណោះ ពោល​គឺ​សម្រាប់​មនុស្ស​២​នាក់ ដែល​មាន​ទីតាំង​នៅក្នុង​តំបន់ Vacon ប្រទេស​អ៊ីតាលី​។​

Solo Per Due ជា​ភាសា​អ៊ីតាលី ដែល​ប្រែជា​ខ្មែរ​មានន័យថា “​សម្រាប់​ពីរ​នាក់​”​។ ភោជ្ជ​នី​យដ្ឋា​ន​មួយនេះ ទទួលភ្ញៀវ​ម្ដង​ត្រឹម​តែ​ពីរ​នាក់​ប៉ុណ្ណោះ ហើយ​បើ​តាម​ការ​ឲ្យដឹង​ពី​ម្ចាស់​ភោជ្ជ​នី​យដ្ឋា​ន បានបញ្ជាក់​ថា នៅទីនេះ​តែងតែមាន​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ជាច្រើន​មក​ពី​ជុំវិញ​ពិភពលោក​បាន​មក​ចូល​ញ៉ាំ​អាហារ​នៅទីនេះ ប៉ុន្តែ​អនុញ្ញាតឲ្យ​ចូល​ញ៉ាំ​អាហារ​បាន​លុះត្រាតែ​អ្នក​ទាំង​ពីរ​នោះ​ជា​គូស្នេហ៍​។​

​លើសពីនេះ ភ្ញៀវ​ដែល​ចង់​ចូល​ញ៉ាំ​អាហារ​នៅទីនេះ មិន​ចាំ​បាញ់​រង់ចាំ នោះទេ​គឺ​គ្រាន់តែ​កក់​ទុកជា​មុន​នោះ​ពួកគេ​នឹង​ទទួលបាន​វេលា​ដ៏​ផ្អែម​ល្អែម ជាមួយនឹង​គូស្នេហ៍ ហើយ​ក៏​សូម​បញ្ជាក់​ផងដែរ​ថា ក្នុង​ម្នាក់​មាន​តម្លៃ ៣៣៥​ដុល្លារ​អាមេរិក ដោយ​មិន​គិត​បញ្ចូល​ស្រា ឬ​ភេសជ្ជ​បន្ថែម​៕

Solo-Per-Due-restaurant-550x412

មតិយោបល់