ព័ត៌មានជាតិ

ក្រោយពីមានការរិះគន់ មន្ត្រីនគរបាលចរាចរណ៍ស្រុកសំរោងទង ចេញមុខបំភ្លឺហើយ…

កំពង់ស្ពឺ: ក្រោយពីមានការរិះគន់ រួមទាំងការយល់ច្រឡំ តាមបណ្ដាញសង្គម Facebook កន្លងមក ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានចេញមុខបំភ្លឺជូនសាធារណៈ ជនរួមជាតិទាំងអស់មេត្តា ជ្រាបអំពីករណីកម្លាំងនគរបាលចរាចរណ៍ស្រុកសំរោងទង បានធ្វើការឃាត់ខ្លួនបុរសម្នាក់ រួមទាំងរ៉ឺម៉កដឹកអុសមួយ ស្ថិតនៅភូមិឆក់ឈើនាង ឃុំម្កាក់ ស្រុកអង្គស្នូល ខេត្តកណ្ដាល។

មូលហេតុ៖ ជិះលើគំនរអូសដ៏ខ្ពស់។

ក្រោយឃាត់ខ្លួន បុរសខាងលើ ត្រូវបានសមត្ថកិច្ច ធ្វើការអប់រំណែនាំអំពីសុវត្ថិភាព កុំឲ្យប្រថុយ ជីវិត នៅលើគំនរអូសបែបនេះទៀត ព្រោះវាអាចបណ្ដាលឲ្យស្លាប់បាត់បង់អាយុជីវិត នៅជាយថាហេតុណាមួយ។

ពាក់ព័ន្ធនឹងបញ្ហានេះ ស្រាប់តែមានអ្នកលេងបណ្ដាញ សង្គមមួយចំនួនតូច ជាអ្នកខិលខូច បានយករូបភាពពីក្នុង page police kompongspeu ទៅបង្ហោះដោយប្រើខ្លឹមសារ ផ្ទុយពីការពិត និងធ្វើឲ្យមហាជន ព្រមទាំងសាធារណៈជន មានការយល់ច្រឡំថា នគរបាលប្រតិបត្ដិការបង្រ្កាប រ៉ឺម៉កដឹកអូសទៅវិញ ដូច្នេះស្នងការដ្ឋាននគរបាល ខេត្តកំពង់ស្ពឺ សូមឲ្យអ្នកលេងបណ្ដាញសង្គម Facebook ដែលកំពុងតែប្រព្រឹត្ដនូវទង្វើកែព័ត៌មាន ប្រាសចាកពីការពិត សូមបញ្ឈប់នូវសកម្មភាពបែបនេះ រួមគ្នា ដើម្បីសុវត្ថិភាព កាត់បន្ថយគ្រោះថ្នាក់ផ្សេងៗរួមគ្នា ដើម្បីប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស៕

មតិយោបល់