ព័ត៌មានជាតិ

បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទ លួចស្រាបៀរ១កេស

កណ្ដាល: កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ២០និង២៨នាទី មានករណីលួចស្រាបៀរនៅចំណុចផ្ទះជនរងគ្រោះ ភូមិបឹងកណ្តាល ឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ ទន ហ៊ន ភេទអាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។
ជនសង្ស័យឈ្មោះ ថន វ៉ាន់ថា ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ។

វត្ថុតាងចាប់យក៖ ស្រាបៀរ GANZBERG ចំនួន ១៣កំប៉ុង

សម្ភារបាត់បង់៖ ស្រាបៀរ GANZBERG ចំនួន១កេស ។

សភាពរឿងហេតុ៖ នៅមុនពេលកើតហេតុ ជនរងគ្រោះកំពុងតែអង្គុយរាប់លុយជាមួយកូននៅក្នុងផ្ទះ ពេលនោះជនរងគ្រោះបានឃើញជនសង្ស័យលីស្រាបៀរចេញពីផ្ទះរបស់ខ្លួនដើរយ៉ាងលឿនតាមមាត់ព្រែកសំដៅទៅទិសខាងលិច ។ ជនរងគ្រោះបានដើរតាមពីក្រោយជនសង្ស័យបានចម្ងាយប្រហែលជា ១០០០ម៉ែត្រ ឃើញជនសង្ស័យដាក់ស្រាបៀរចុះជនរងគ្រោះក៏បានទូរស័ព្ទរាយការណ៍មកសមត្ថកិច្ច
នគរបាលប៉ុស្តិ៍រដ្ឋបាល ធ្វើការឃាត់ខ្លួនជនសង្ស័យ និងដកហូតវត្ថុតាងយកមកប៉ុស្តិ៍រដ្ឋបាល រួចបញ្ជូនមកកាន់អធិការដ្ឋានបន្ត ដើម្បីកសាងសំណុំរឿង បន្តចាត់ការតាមនីតិវិធី៕

មតិយោបល់