ព័ត៌មានជាតិ

Update៖ ផ្អើលទាំងកណ្ដាលអធ្រាត្រ រថយន្តបុកគ្នាដ៏រន្ធត់ នៅលើស្ពានគីហ្សូណា

កំពង់ចាម: វេលាម៉ោង១២និង៥០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ នៅចំណុចលើស្ពានគីហ្សូណា ស្ថិតក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តពីរគ្រឿងបុកគ្នា បណ្ដាឲ្យស្លាប់ម្នាក់ និងរបួសជាច្រើននាក់។

រថយន្តម៉ាកហ្វត ពណ៌កណ្តុរប្រមេះ ពាក់ស្លាកលេខភ្នំពេញ២AK.៣៥១៧ បើកបរដោយឈ្មោះ រិទ្ធី មន្នីរ: ភេទប្រុស អាយុ ២៥ឆ្នាំ នៅភូមិលេខ៥ ឃុំអំពិលតាពក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ធ្វើដំណើរពីកើតទៅលិច (ស្លាប់) ដោយមានអ្នករួមដំណើរ០៣នាក់ ទី១.ឈ្មោះ ឡុង បូរ៉ា ភេទ ប្រុស អាយុ២៧ឆ្នាំ នៅភូមិលេខ៤ ឃុំអំពិលតាពក ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (របួសស្រាល)
២.ឈ្មោះ ម៉េង អ៊ាង ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិលេខ៤ ឃុំអំពិលតាពក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ (របួសធ្ងន់) និងទី៣.ឈ្មោះ តុង ស៊ាង ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិលេខ៣ ឃុំអំពិលតាពក ស្រុក អូរាំងឪ ខេត្តត្បូងឃ្មំ (របួសធ្ងន់)។

រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សពាក់ ស្លាកលេខ ត្បូងឃ្មុំ៣A០១៥៣ បើកបរដោយឈ្មោះ សូម សូទី ភេទប្រុស អាយុ៤៣ឆ្នាំ នៅភូមិជំនីក ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ធ្វើដំណើរពីលិចមកកើត (របួសធ្ងន់) អ្នករួមដំណើរ ០៣នាក់ ៖១.ឈ្មោះ ហ៊ាត សំរី ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិ ជំនីក ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ (របួសស្រាល) ២.ឈ្មោះ អ៉ី សារ៉ានី ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិឃុំស្រុកខេត្តដូចគ្នា (របួសស្រាល) និង៣.ឈ្មោះ ហ៊ាត ទ្រី ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិឃុំស្រុកខេត្តដូចគ្នា (របួសស្រាល)។

ក្រោយពេលកើតហេតុ ផ្នែកជំនាញបានស្ទូចរថយន្តទាំងពីរគ្រឿង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ក្រុងកំពង់ចាម។

ដោយឡែកជនរងគ្រោះ ត្រូវបានរថយន្តរបស់មន្ទីរពេទ្យ ខេត្តដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យខេត្តកំពង់ចាម ចំណែកសពប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់