ព័ត៌មានជាតិ

បើកម៉ូតូមិនគោរពច្បាប់ចរាចរណ៍ត្រូវបានរថយន្តបុកបណ្តាលមនុស្ស២នាក់ប្តីប្រពន្ធរបួសធ្ងន់និងស្រាល

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីម៉ូតូម៉ាក ហុងដាសេ១២៥ បើកបរដោយបុរសម្នាក់ឌុបប្រពន្ធនៅខាងក្រោយ បើកបរមិនគោរព​ភ្លើងសញ្ញាចរាចរណ៍ ត្រូវបានរថយន្តម៉ាក ធន់ត្រាមួយគ្រឿងបុកពេញទំហឹងបណ្តាលឲ្យបុរសជាប្តីរងរបួសស្រាល ចំណែកប្រពន្ធរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះ​បន្ទាន់នៅមន្ទីរពេទ្យ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០យប់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចក្រោយស្ពានអាកាស៧មករា ស្ថិតក្នុងសង្កាត់​ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីមន្ត្រីនគរបាលចរាចរណ៍ដែលឈរជើងនៅក្បែចំណុចកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក ធន់ត្រា ពណ៌ស គ្មានស្លាកលេខមួយគ្រឿង បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីកើតទៅលិច បើកតាមបណ្តោយផ្លូវកម្ពុជាក្រោម មកក្រោមស្ពានអាកាស៧មករា រួចក៏បានឈប់ស្តុប បន្ទាប់មកភ្លើងសញ្ញាចរាចរណ៍បានចេញភ្លើងបៃតងជាអត្តិភាពរបស់រថយន្ត ស្របពេលនោះក៏មាន២នាក់ប្តីប្រពន្ធជិះម៉ូតូហុងដាសេ១២៥ ស៊េរីឆ្នាំ២០០៩ ពណ៍ខ្មៅ ពាក់ស្លាក​លេខ កំពង់ចាម 1F-1622 ជិះតាមផ្លូវ២៧១ ទិសដៅពីត្បូងទៅជើង មិនគោរពភ្លើងស្តុប ស្របពេលរថយន្តកំពុងបន្ថែមល្បឿនបន្តដំណើរឆ្ពោះមកផ្លូវសហព័ន្ធរ៉ុស្សី ជ្រុលទៅ​បុក​ម៉ូតូទាំងកំរោល បណ្តាលម៉ូតូខ្ទាតប្រវែង១០ម៉ែត្រ ធ្វើឲ្យស្ត្រីជាប្រពន្ធដែលជិះនៅខាងក្រោយរងរបួសធ្ងន់ត្រូវបានគែបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកបុរសជាប្តីរងរបួសស្រាល ចំណែករថយន្តបង្ករខូតខាតដាច់កាងខាងមុខយ៉ាងដំណំ។

ក្រោយពីហេតុការណ៍នេះបានកើតឡើង សមត្ថកិច្ចនគរបាលចរាចរណ៍មូលដ្ឋាន បានចុះមកធ្វើការពិនិត្យ វាស់វែងដល់កន្លែងកើតហេតុ និងបាននាំយកម៉ូតូនិងរថយន្តបង្ករ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់ ៕

គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍

មតិយោបល់