ភ្នំពេញៈ តាមសេចក្ដីរាយការណ៍មកថា កាលពីវេលាម៉ោង ៨ និង៣០នាទីយប់ មានករណីទាស់ពាក្យសម្ដីគ្នា រវាងម្ចាស់ផ្ទះអ្នកលក់ និងម្ចាស់អ្នកទិញ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោះស្រាយមិនចេញសោះ ស្ថិតនៅភូមិដំណាក់ធំ៥ ម្ដុំលូប្រាំ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមការអះអាងពីអ្នកទិញ បានឲ្យដឹងថា មូលហេតុ ដោយសារម្ចាស់ផ្ទះអ្នកលក់ មិនព្រមយកទូរកុងតឺន័រចេញពីមុខផ្ទះ បែរជាយកឡេះថា គាត់លក់តែផ្ទះ តែមិនបានលក់មុខផ្ទះនោះទេ (រឿងនេះដែរ សង្ស័យអ្នកលក់មានខ្សែអ្នកធំ ចាំជួយ)។
ករណីនេះ បង្កឲ្យមានការភ្ញាក់ផ្អើលអ្នកកាសែតជាច្រើនស្ថាប័ន ចុះទៅយកព័ត៌មាន យ៉ាងណាមិញរឿងនេះដែរ ភ្នាក់ងារ Post News មិនអាចស្វែងរកប្រភពព័ត៌មានលម្អិត ពីភាគីម្ខាងទៀតបានទេ៕






មតិយោបល់