កំពង់ស្ពឺៈ ព្រឹកថ្ងៃទី 0២ ខែមេសា ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថមូលដ្ឋាន ស្រុកភ្នំស្រួច ដឹកនាំដោយលោក យស ឌីណា មេបញ្ជាការ ខែមេសា ចុះបានបង្ក្រាបករណី ចែកចាយសារធាតុញៀន នៅចំណុចភូមិទី៣ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ប្រតិបត្តិការនោះរឹបអូសបាន ម្សៅក្រាមពណ៌ស ១កញ្ចប់ធំ ដែកកេះចំនួន ០៥ ថង់ច្រកសារធាតុញៀនចំនួន ០៣ដុំ ជាមួយគ្នានោះ កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ថេង ស្រីលាភ ភេទស្រី អាយុ ១៦ឆ្នាំ រស់នៅភូមិឃុំខាងលើ។
សូមបញ្ជាក់ថា៖ ក្រោយការឃាត់ខ្លួន ឪពុកម្តាយ របស់នាងបានរត់គេចខ្លួនបាត់អស់ បច្ចុប្បន្ន វត្ថុតាង និងជនសង្ស័យខាងលើត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី៕



មតិយោបល់