ភ្នំពេញៈ យានដ្ឋានកាត់ត ដំទ្បើងរថយន្ត ស៊េរីទំនើបអត់ច្បាប់មួយកន្លែង ស្ថិតនៅក្នុងភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ត្រូវបានកម្លាំងចម្រុះគយ ចុះទៅបង្ក្រាប ចាប់ដកហូតបានរថយន្តស៊េរីទំនើបចំនួន៣គ្រឿង កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ ។
តាមសមត្ថកិច្ច បានឲ្យដឹងថា ការលួចដំទ្បើង កាត់តរថយន្ត ដោយយកគ្រឿងផ្គុំតដំទ្បើង រថយន្តគ្មានច្បាប់ បង្កបញ្ហាប្រឈម ដល់អ្នកប្រើប្រាស់ អាចកើតមានគ្រោះថ្នាក់ ហើយម្យ៉ាងវិញទៀត ពុំមានច្បាប់ឡើយ ។
សមត្ថកិច្ចបន្តទៀត ក្រោយពីកម្លាំងជំនាញ ស្រាវជ្រាវ ទើបឈានដល់ចុះទៅបង្ក្រាប ដកហូតបានរថយន្ត៣គ្រឿង ២គ្រឿងម៉ាកលុចស៊ីស៤០០អេច មួយគ្រឿង៣៣០ រួមជាមួយសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត ។ ខណៈដែលម្ចាស់ទីតាំង បានគេចខ្លួនបាត់ សមត្ថកិច្ច បានហៅអ្នក តំណាងយានដ្ឋានម្នាក់ ឈ្មោះ ណុល ជុំ ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ ទៅសាកសួរ ។
បច្ចុប្បន្នរថយន្តដកហូតទាំង៣គ្រឿង យកទៅរក្សាទុកនៅសាខាគយ រាជធានីភ្នំពេញ ដើម្បីស្រាវជ្រាវបន្ត ចាត់ការតាមនីតិវិធី៕
មតិយោបល់