ព័ត៌មានជាតិ

រាយខ្សែភ្លើងដាក់ឆក់កណ្តុររអិលជើង ដួលលើឆក់ស្លាប់ នៅស្រុកថ្មគោល

បាត់ដំបង: ប្រទះឃើញសព បុរសម្នាក់ ត្រូវបានខ្សែភ្លើងឆក់ស្លាប់ទាំងព្រឹកបង្កឲ្យមាការភ្ញាក់ផ្អើលកាលពី វេលាម៉ោង ៥និង០០នាទីព្រឹក ថ្ងៃទី ០២ ខែមេសា ឆ្នាំ២០១៩ នៅចំណុចទួលឆ្មារ ស្ថិតក្នុងភូមិទំពូងត្បូង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ។

សពជនរងគ្រោះមានឈ្មោះ ញៀន ឈឿង អាយុ៤៧ឆ្នាំ រស់នៅភូមិដងត្រាង ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

តាមប្រភពព័ត៌មានមុនពេលកើតហេតុបានឲ្យដឹងថា ជនរងគ្រោះដើរមករើសកណ្តុរ នៅវាលស្រែ ក៍បានរអិលជើង ដួលលើខ្សែភ្លើង រាយដាក់ឆក់កណ្តុរ បណ្តាលឲ្យឆក់ចំករខាងស្តាំ និងទ្រូង ស្លាប់ភ្លាមៗតែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើកោសល្យវិច័យ លើសាកសព ហើយបានសន្និដ្ឋានថា សពជនរងគ្រោះ ពិតជាស្លាប់ដោយសារខ្សែភ្លើងឆក់ ពិតប្រាកដមែន ពុំមានពាក់ព័ទ្ធ នឹងបទល្មើសអ្វីឡើយ ហើយបានប្រគល់សាកសព ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

 

មតិយោបល់