ព័ត៌មានជាតិ

ករណីរថយន្តម៉ាក Ford​​ ផ្លាកលេខភ្នំពេញ 2BJ.2235 បុកម៉ូតូ បណ្តាលពីរនាក់ប្តីប្រពន្ធ រងរបួសធ្ងន់នៅខេត្តកំពត បុកហើយមិនទទួលខុសត្រូវ រត់គេចខ្លួនបាត់ស្រមោល ជ្រុះផ្លាកលេខសមត្ថកិច្ចឆែកឃើញ ជារបស់ក្រុមហ៊ុនមួយ

កំពតៈ កាលវេលាម៉ោង៥និង២០នាទីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នំា២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរថយន្តបុកម៉ូតូបណ្តាលឲ្យប្តី-ប្រពន្ធមានផ្ទៃពោះជិតគ្រប់ខែ រងរបួសធ្ងន់ នៅលើកំណាត់ផ្លូវជាតិលេខ៣១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៩-១០ ស្ថិតនៅភូមិត្រពាំងស្លា ឃុំសំឡាញ ស្រុកអង្គរជ័យ ខេត្តកំពត រថយន្តរត់គេចខ្លួនបាត់ស្រមោល បានជ្រុះផ្លាកលេខនៅកន្លែងកើតហេតុ ម៉ាក Ford​​ ផ្លាកលេខភ្នំពេញ 2BJ .2235 ។

មូលហេតុ៖ រថយន្ត និងម៉ូតូ បើកបរមានទិសដៅស្របគ្នា ពីជើងទៅត្បូង ។ ហើយជនរងគ្រោះ បានទៅដាក់បណ្តឹងទៅសមត្ថកិច្ច ដើម្បីធ្វើការស្រាវជ្រាវ ឲ្យម្ចាស់រថយន្តមកទទួលខុសត្រូវ

សូមបញ្ជាក់ករណីខាងលើនេះ សមត្ថកិច្ចបានប្រាប់ Post​ News​ថានៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ មិនទាន់ឃើញម្ចាស់រថយន្ត ចូលខ្លួនដោះស្រាយ ជាមួយជនរងគ្រោះទេ ​ ប៉ុន្តែសមត្ថកិច្ចស្រាវជ្រាវឃើញថា ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនមួយ៕

មតិយោបល់