ព័ត៌មានជាតិ

ជនសង្ស័យ២នាក់ ត្រូវបានប្រជាពលរដ្ឋ ឡោមព័ទ្ធចាប់បានស្វាគមន៍ម្នាក់មួយដៃមួយជើង ទើបប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ:​ ជនសង្ស័យ២នាក់ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋស្វាគមន៍ម្នាក់មួយដៃមួយជើង ទើបប្រគល់ឲ្យសមត្ថកិច្ច កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ ២០១៩ នៅវេលាម៉ោង១២និង២០នាទី នៅភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ ទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង២នាក់ទី
១ ឈ្មោះឌីង ចាន់រ៉ា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរពុំពិតប្រាកដ។
២ ឈ្មោះ គា ស្រស់ អាយុ២៦ឆ្នាំ មុខរបរ ពុំពិតប្រាកដ។

ប្រភពព័ត៍មាន បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ត្រូវបានប្រជាពលរដ្ឋ ឡោមព័ទ្ធចាប់បាន បន្ទាប់ពីពួកគេធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋ ខាងលើ នឹងបានស្វាគមន៍ម្នាក់ មួយដៃមួយជើង ទើ់បប្រគល់ឲ្យសមត្ថកិច្ច ។

បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ខាងលើ ត្រូវបានសមត្ថកិច្ច នាំយកមកធ្វើការសាកសួរ និងអនុវត្តន៍នីតិវិធី តាមច្បាប់៕

 

មតិយោបល់