ភ្នំពេញៈ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានសហការជាមួយសមត្ថកិច្ចចម្រុះខណ្ឌសែនសុខ ដឹកនាំសម្របសម្រួលពីលោក សេង គឹមឡាំង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បាន ឆែកឆេរទីតាំងកែច្នៃគ្រឿងញៀន ផ្ទះជួលលេខ 285AE0 ផ្លូវលេខ371 សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ វេលាម៉ោង១និង៥០នាទីរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩។
លទ្ធផលរកឃើញ៖
១.សារធាតុញៀនប្រភេទ ពីរ៉ូវ៉ាឡេរ៉ូន(Pyrovalerone) ទម្ងន់ ២០០,២Kgs ដែលជាសារធាតុ ញៀននៅក្នុងតារាងទី ៣ នៃច្បាប់ត្រួតពិនិត្យគ្រឿងញៀន ។ សូមបញ្ជាក់ថា នេះជាប្រភេទ គ្រឿងញៀនថ្មី ដែលទើបមានវត្តមាននៅកម្ពុជា។
២. ម្សៅសង្ស័យសារធាតុគីមីផ្សំ ៥៨៧,៥kg ម៉ាស៊ីនកែច្នៃ ចំនួន ១ឈុត៕










មតិយោបល់