ព័ត៌មានជាតិ

ទុស្សេខ្សែភ្លើង ឆេះរថយន្តដឹកស្វាយ របួសមនុស្សម្នាក់

កណ្តាលៈ កាលពីវេលាម៉ោង ១ និង១៥នាទីរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ មា​នករណីទុស្សេខ្សែភ្លើង ឆេះរថយន្តដឹកស្វាយ ត្រង់ចំណុចដីឡូរបស់ឈ្មោះ សាត វិបុលភេទស្រី អាយុ ៦៥ ឆ្នាំ មានទីលំនៅភ្នំពេញ ស្ថិតក្នុងភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ វឿន កែវ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិព្រែកក្បៅ ឃុំព្រែកក្បៅ ស្រុកពាមជរ៍ ខេត្តព្រៃវែង របួសស្រាល។

សម្ភារៈខូចខាតរួមមាន៖ រថយន្តឆេះចង្ការជរ៍ ដាក់ផ្លែស្វាយ។ មូលហេតុ៖ បណ្ដាលមកពីទុស្សេខ្សែភ្លើង។

ប្រតិបត្តិការពន្លត់រថយន្តខាងលើ កម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋ បានប្រើរថយន្តដឹកទឹក ឯកជនពន្លត់ទាន់ពេល មិនបង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរឡើយ៕

មតិយោបល់