ព័ត៌មានជាតិ

ជនបរទេស ៤នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅផ្ទះសំណាក់ ចាស្មីន

ភ្នំពេញ: នៅវេលាម៉ោង ២ និង៣០នាទីរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ នាយកដ្ឋាន ន៧ ដឹកនាំដោយលោក ហាស់ សុត្ថា អនុប្រធាននាយកដ្ឋាន ទទួលប្រតិបត្តិការ និងអន្តរាគមន៍ និងសហការជាមួយស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលមានលោកវរសេនីឯក សរ សំណាង ស្នងការរងដឹកនាំ ដោយលោក ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានចុះត្រួតពិនិត្យជនបរទេស កំពុងលួចស្នាក់ នៅគ្មានលិខិតឆ្លងដែន និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវ នៅទីតាំងផ្ទះសំណាក់ ចាស្មីន(R-S Guest House) ស្ថិតនៅផ្ទះលេខ២៧ ផ្លូវលេខ៨១ ក្នុងសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមការស៊ើបបញ្ជាក់ទីតាំងខាងលើ មានជនបរទេសមួយចំនួន កំពុងលួចស្នាក់នៅគ្មានលិខិតឆ្លងដែន និង ប្រើប្រាស់ឯកសារស្នាក់នៅមិនត្រឹមត្រូវ។

ជាលទ្ធផលនាំខ្លួនជនបរទេសចំនួន៤នាក់ ដែលស្នាក់នៅដោយខុសច្បាប់គ្មានលិខិតឆ្លងដែន ទៅនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់៕

មតិយោបល់