ព័ត៌មានជាតិ

ជនជាតិចិនជាច្រើននាក់បង្កជម្លោះហិង្សានៅសណ្ឋាគារ ណានហៃ ភល អាផាតមិន សមត្ថកិច្ចឃាត់ខ្លួន

ព្រះសីហនុៈ ប៉ូលិសអន្តរាគមន៍ពិសេសប៉ូលិសជំនាញបូកនិងប៉ូលិសមូលដ្ឋាននៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះបង្ក្រាបនិងឃាត់ខ្លួនជនជាតិចិនជាច្រើននាក់ដែលមានជម្លោះបង្កហិង្សា វាយតប់គ្នានៅសណ្ឋាគារណានហៃ ភល អាផាតមិន ក្នុងសង្កាត់លេខ៣ក្រុងព្រះសីហនុ កាលពីម៉ោងជាង៥ល្ងាចថ្ងៃទី៣មេសា២០១៩នេះ ។សេចក្តីរាយការណ៍បឋមពីសមត្ថកិច្ចអោយដឹងថា មានជនជាតិចិនច្រើននាក់មិនច្បាស់ចំនួនបានឈ្លោះគ្នារួចឈានទៅដល់ការប្រើអំពើហិង្សាដេញវាយតប់គ្នានៅក្នុងសណ្ឋាគារនេះ ហើយភ្លាមៗនគរបាលនិងសមត្ថកិច្ចពាក់ព័ន្ធបានចុះទៅបង្ក្រាប ដោយចាប់ឃាត់ខ្លួនជនជាតិចិនច្រើននាក់ពាក់ព័ន្ធនិងជម្លោះហិង្សានេះនាំយកទៅកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីសាកសួរបន្ត និងដោះស្រាយតាមនិតិវិធី។

ទោះជាយ៉ាងនេះក្តីភ្លាមៗនៅមិនទាន់មានរបាយការណ៍ជាក់លាក់ពីសមត្ថកិច្ចប្រាប់ពីដើមហេតុនៃជម្លោះហិង្សាថាកើតឡើងបណ្តាលមកពីមូលហេតុអ្វី និងមានមនុស្សរងរបួសដែរឬយ៉ាងណានៅឡើយ ដោយសារតែការស្រាវជ្រាវកំពុងធ្វើបន្ត ហើយថាករណីនេះប៉ូលិសនិងដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់