ព័ត៌មានជាតិ

Update៖ ក្រុមអ្នកជិះម៉ូតូធំ មោទនភាពកូនខ្មែរ បើករេចង្កូតបុករបាំងពុះចែកទ្រូងផ្លូវ បណ្តាលឲ្យស្លាប់ពីរនាក់

ភ្នំពេញ: នៅវេលាម៉ោង២៣និង០០នាទីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នៅចំណុចមុខផ្ទះលេខ៤៨០ ផ្លូវ២៧១ ភូមិចម្រើនផល៤ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើក បង្កឡើងដោយម៉ូតូមួយគ្រឿងម៉ាក់ HONDA R1 ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ1FH 6696 បើកបរដោយមនុស្សពីរនាក់ ពីលិចមកកើត ពេលមកដល់ចំណុចកើតហេតុ បានរ៉េចង្កូតទៅបុកនឹងរបាំងពុះចែកទ្រូងផ្លូវ បណ្តាលឲ្យស្លាប់ទាំងពីរនាក់ នៅនឹងកន្លែងកើតហេតុ ។

ជនរងគ្រោះខាងលើ៖១-ឈ្មោះ មិន វុទ្ធី ភេទប្រុស អាយុ២៣ឆ្នាំ ស្រុកកំណើតភូមិ១ ឃុំឡាមិញ ស្រុកបកែវ ខេត្តរនគីរី (បែកលលាដ៍ក្បាលស្លាប់),២-ឈ្មោះ ឃួន អ៊ន ភេទប្រុស អាយុ២៧ឆ្នាំ ស្រុកកំណើតនៅភូមិ២ &៣ ឃុំកោះពី ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម (បាក់កស្លាប់) ។ សពជនរងគ្រោះខាងលើ បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពីណី៕

មតិយោបល់