ភ្នំពេញៈ បុរសម្នាក់ត្រូវខ្សែភ្លើងឆក់បណ្តាលអោយស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅភូមិកំរ៉ែង សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ សំ ចំរើន ភេទ ប្រុសអាយុ ២៥ឆ្នាំ (មុខរបរ បើកគ្រឿងចក្រប៊ុល) រស់នៅភូមិពោរលំ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅមុនពេលកើតហេតុជនរងគ្រោះបានបើកអាប៊ូលឈូសឆាយដីឡូតិ៍មួយកន្លែងស្ថិតក្នុងភូមិកើតហេតុខាងលើក្រោយដោយឃើញបង្កោលភ្លើងក្នុងដីឡូតិ៍ត្រេតក៏ចុះលើកតម្រង់ឡើងវិញពេលកំពុងចាប់កាន់ក៏ស្រាប់តែប៉េះចំខ្សែភ្លើងស្រាតបណ្តាលអោយឆក់តែម្តង ពេលឃើញដូច្នេះបងប្អូនបានរត់ទៅជួយរួចនាំគ្នាដឹកមកសង្គ្រោះនៅមណ្ឌលសុខភាពដង្កោ រួចក៏ដឹកបន្តទៅសង្គ្រោះនៅមន្ទីពេទ្យរុស្ស៊ី តែជនរង្គ្រោៈបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។
ក្រោយសមត្ថកិច្ចចុះមកធ្វើកោសល្យវិច័យដោយបញ្ជាក់ថាជនរងគ្រោះគឺពិតជាស្លាប់ដោយសារខ្សែភ្លើងឆក់ពិប្រាកដមែន រួចបានប្រគល់សពអោយទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីតែម្តង៕


មតិយោបល់