ព័ត៌មានជាតិ

រថយន្តហ្វតរ៉ែនជឺ ផ្លាកលេខភ្នំពេញ 2BR 6777 បុកម៉ូតូ១គ្រឿង បណ្តាលឲ្យស្រ្តីម្នាក់ ដួលបាក់ជើងម្ខាង

ភ្នំពេញ: រថយន្តម៉ាកហ្វតមួយគ្រឿង បានបើកជ្រុលចង្កូតទៅបុកម៉ូតូដួលស្ត្រីបាក់ជើងម្ខាង ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ កាលពីវេលាម៉ោង៧និង៤០នាទីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុចមុខស្ថានទូតបារាំង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

រថយន្តបង្កម៉ាកហ្វតរ៉ែនជឺ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BR 6777 បើកដោយបុរសម្នាក់ មិនបានស្គាល់អត្តសញ្ញាណនោះទេ ។ ចំណែកម៉ូតូរងគ្រោះម៉ាកឌ្រីមសេ១២៥ ស៊េឆ្នាំ២០១៥ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1FC 2223 ជិះដោយស្ត្រីម្នាក់ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តបានតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើង ខណ:មកដល់ចំណុចកើតហេតុ ស្រាប់តែបុកម៉ូតូខាងលើ ដួលបាក់ជើងម្ខាង ពេលដែលម៉ូតូជិះដោយស្ត្រីនោះពីជើងទៅត្បូង ។

ក្រោយពេលកើតហេតុ ស្ត្រីខាងលើត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីពេទ្យកាល់ម៉ែត រីឯម៉ូតូនិងរថយន្តសមត្ថកិច្ច ធ្វើការវាស់វែងយកទៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយជាក្រោយ ៕

មតិយោបល់