ទីក្រុងមូស្គូ (31/12/13) ៖លោកប្រធានាធិបតីពូទីននៅថ្ងៃអង្គារម្សិលមិញនេះបានប្រកាសពីជំហក្នុងការប្រយុទ្ធប្រឆាំងតបតទៅក្រុមភេវរកម្មរហូតដល់ក្រុមនេះនឹងត្រូវរលាយសាបសូន្យពីក្នុងប្រទេសរូស្ស៊ី។
នៅក្នុងសេចក្តីថ្លែងសន្ទរកថាមួយនាទីក្រុងភាគខាងកើត Khabarovsk រូស្ស៊ីលោកពូទីនបានមានប្រសាសទៅកាន់ប្រជាពលរដ្ឋដែលមានវត្តមាននៅទីនោះថារូស្ស៊ីនឹងរក្សាជំហបន្តការប្រយុទ្ធតតាំងទៅក្រុមភេវរកម្មរហូតដល់ថ្ងៃចុងក្រោយនៃក្រុមនេះ។ការបញ្ជាក់នេះគឺនៅពីក្រោយការស្លាប់នៃប្រជាពលរដ្ឋរូស្ស៊ីដល់ទៅ 34 នាក់នៅក្នុងការវាយប្រហារពីរលើកដោយក្រុមភេវរករកាលពីថ្ងៃអាទិត្យនិងថ្ងៃច័ន្ទថ្មីៗនេះហើយបន្សល់ទុកជនរងគ្រោះរាប់សិបនាក់ផង។
លោកក៏បានបន្ថែមទៀតថាថ្វីត្បិតតែប្រទេសរូស្ស៊ីបានប្រឈមមុខនឹងបញ្ហាធំៗពីរសំខាន់នៅក្នុងឆ្នាំ 2013 នេះដូចជាទឹកជំនន់និងការវាយប្រហារដោយសារក្រុមភេវរករនេះក៏ដោយតែក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះប្រទេសរូស្ស៊ីបានទទួលភាពរីកចម្រើនខ្លាំងជាងមុនមានលុយច្រើនជាងមុននិងកាន់តែងាយស្រួលក្នុងការរស់នៅជាងមុនផងដែរ៕
មតិយោបល់