ព័ត៌មានជាតិ

តុលាការសម្រេចឃុំខ្លួនបុរសម្នាក់ដែលបាញ់ជិត ១០គ្រាប់ផ្អើលខណ្ឌដូនពេញ

ភ្នំពេញៈ បើយោងតាមការបញ្ជាក់របស់លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញតាម Telegram នៅល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧នេះថា លោក កើត សាំង ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញបានសម្រចឃុំខ្លួនបណ្តោះអាសន្នជនត្រូវចោទឈ្មោះ ទូច បូភាព ហើយ។

សូមបញ្ជាក់ថា លោក ស្រី ម៉ាកនី តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់តាមទូរសព្ទថា លោកបានសម្រេចចោទប្រកាន់លើឈ្មោះ ឈ្មោះ ទូច បូភាព ភេទប្រុស អាយុ ៣៥ឆ្នាំ ពីបទ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តកាលពីម៉ោង១០ នង ៣០នាទីយប់ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ នៅតាមបណ្តោយភផ្លូវលេខ ៤៤២ ភូមិទី៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ យោងតាមមាត្រា ៤៩០នៃក្រមព្រហ្មទណ្ឌ។

គួររំលឹកថា ឈ្មោះ ទូច បូភាព ភេទប្រុស អាយុ ៣៥ឆ្នាំ ដែលបានបាញ់ ជិត ១០គ្រាប់នៅក្នុងទឹកដីខណ្ឌដូនពេញ កាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅនោះ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនកាលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ គ្រាដែលខ្មាន់កាំភ្លើងរូបនេះចូលខ្លួនតបតាមដីកា របស់លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ៕

មតិយោបល់