ព័ត៌មានជាតិ

យុវជន២ក្រុមវាយគ្នារងរបួសទាំងសងខាង

ភ្នំពេញ: យុវជន២ក្រុមគ្នា៤នាក់ឌឺដងទៅវិញទៅមកវាយគ្នាប្រាវរបួសស្រាលរាងខ្លួន ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៣និង៥នាទីរសៀល ថ្ងៃទី៤ ខែមេសា ឆ្នាំ ២០១៩ តាមបណ្តោយផ្លូវជាតិលេខ៥ ចំណុចមុខផ្ទះលក់សម្ភារ: សំណង់មួយកន្លែងក្នុងភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានី ភ្នំពេញ ។

ភាគីទី១មានគ្នា២នាក់ទី១ ឈ្មោះ សំណាង រស្មី អាយុ២៣ មុខរបរអ៊ុតម៉ូតូ ស្នាក់នៅម្ដុំផ្សារហេងលី

ទី២តាំង រតនអាយុ ២៤ ធ្វើការផ្ទះសំណាក់ ស្នាក់ម្ដុំវត្តសំរងអណ្ដែត ខណ្ឌសែនសុខ។

ភាគីទី២មានគ្នា២នាក់ទី១ឈ្មោះឡាំ យ៉ាន់ឡាំ អាយុ ៣០ជាងបៀកថ្នាំ ស្នាក់នៅភូមិលូ សង្កាាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ។

ទី២ឈ្មោះស៊ុន យឹង អាយុ២៣ ជាងឈើស្នាក់នៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថានៅមុនពេលកេីតហេតុយុវជនទាំងក្រុមបានជិះម៉ូតូស្របទិសគ្នាក្រុមទី១បានជិះម៉ូតូម៉ាកឌ្រីមស៊េរីឆ្នាំ២០១៨ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1GV 3423 ជិះឌុបគ្នាតាមផ្លូវជាតិលេខទិសដៅពីជេីងទៅត្បូងលុះមកដល់ចំណុចកេីតហេតុបានវ៉ាជែងម៉ូតូមួយគ្រឿងទៀតម៉ាកCLickពណ៌ផ្ទៃមេឃពាក់ស្លាកលេខភ្នំពេញ1HC 9661ជិះដោយយុវជនក្រុមទី២ឌុបគ្នាហេីយបន្ទាប់ពីក្រុមទី១បានវ៉ាម៉ូតូរបស់ខ្លួនក៏បក់ដៃហៅក្រុមទី១ឲ្យមកកន្លែងខ្លួនរួចក្រុមទី១ស្មានថាក្រុមទី២ធ្លាប់ស្គាល់ខ្លួនក៏ដេីរចូលមកស្រាប់ផ្ទុះជាហិង្សាដាក់គ្នាទៅវិញទៅមកបណ្តាលឲ្យភាគីទាំងសងខាងរងរបួសស្រាលរាងៗខ្លួន។
ក្រោយពេលកេីតហេតុសមត្ថកិច្ចបាននាំពួកគេទៅប៉ុស្តិ៍សាកសួហេីយភាគីទាំងសងខាងសុខចិត្តបញ្ចប់រឿងមិនចង់វែងឆ្ងាយដូចគ្នាហេីយសមត្ថកិច្ចក៏ធ្វេីកិច្ចសន្យាបញ្ចប់រឿងនិងកុំឲ្យពួកគេឈ្លោះគ្នានៅពេលក្រោយទៀត៕

 

មតិយោបល់