ព័ត៌មានជាតិ

ចាប់ខ្លួនបុរសម្នាក់ដែលបន្លំជានគរបាលហើយបោកប្រាស់លុយប្រជាពលរដ្ឋជាថ្នូររត់ការធានាចូលក្របខណ្ឌនគរបាលជាតិ

ភ្នំពេញៈ យោងតាមផេក របស់នគរបាលជាតិ បានឲ្យដឹងថា បុរសម្នាក់ដែលត្រូវបានបណ្តាញសង្គមផ្សព្វផ្សាយកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ពាក់ព័ន្ធនឹងករណីបោកប្រាស់ប្រជាពលរដ្ឋជាថ្នូរនៃការរត់ការចូលក្របខណ្ឌនគរបាលជាតិនោះត្រូវបានសមត្ថកិច្ចនគរបាលបានចាប់ខ្លួនហើយកាលពីថ្ងៃទី២៧ ខែ មិថុនា ឆ្នាំ២០១៩។

ពាក់ព័ន្ធនឹងបញ្ហានេះសមត្ថកិច្ចនគរបាលបានបញ្ជាក់ដូចខាងក្រោម៖
១/បន្ទាប់ពីការចាប់ខ្លួនជនល្មើសរូបនេះបានសារភាពទទួលស្គាល់ថារូបគេនិងបក្ខពួកម្នាក់បានបន្លំជានគរបាលនិងបោកប្រាស់ប្រជាពលរដ្ឋយកលុយជាថ្នូរនៃការរត់ការធានាចូលក្របខណ្ឌនគរបាលជាតិពិតប្រាកដមែន។
២/បច្ចុប្បន្ននេះសមត្ថកិច្ចកំពុងស្វែងតាមបក្ខពួកម្នាក់ទៀតដែលកំពុងគេចខ្លួននិងបានកសាងសំណុំរឿងបញ្ជួនជនល្មើសទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់។
៣/សមត្ថកិច្ចសំណូមពរដល់ពលរដ្ឋដែលត្រូវបានជនល្មើសទាំង២នេះបោកប្រាស់អញ្ជើញមកដាក់ពាក្យបណ្តឹងនៅសាលាដំបូងរាជធានីភ្នំពេញដើម្បីទាមទារសំណងតាមផ្លូវច្បាប់។
៤/នគរបាលជាតិកម្ពុជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបណ្តាញទំនាក់ទំនងសង្គមដែលបានផ្សព្វផ្សាយព័ត៌មានដែលធ្វើឲ្យសមត្ថកិច្ចមានមូលដ្ឋានក្នុងការស្រាវជ្រាវបង្ក្រាបជនខិលខូចដើម្បីការពារផលប្រយោជន៍ប្រជាពលរដ្ឋនិងសង្គមក៏ដូចជាការការពារបាននូវកិត្តិយសរបស់ស្ថាប័ននគរបាលជាតិផងដែរ៕

 

មតិយោបល់