បាត់ដំបងៈ ករណីធ្វើអត្តឃាត (ចង.ក) សម្លាប់ខ្លួន ស្ថិតនៅក្រុមទី១០ ភូមិសា្ថពរ២ ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង នៅវេលាម៉ោង ៨និង០០នាទីថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០១៩។
ជនរងគ្រោះមានឈ្មោះ មុំ មិថុនា ភេទស្រី អាយុ ២០ឆ្នាំ រស់នៅភូមិឃុំកើតហេតុ មានមុខរបរ គ្រូបង្រៀនសាលាបឋមសិក្សាភូមិស្ថាពរ២។
តាមការបំភ្លឺ របស់ម្តាយបង្កើតជនរងគ្រោះ និងបងស្រីបង្កើត បានបញ្ជាក់ថា៖ កន្លងមកឈ្មោះ មុំ មិថុនា តែងតែត្រូវម្តាយស្តីបន្ទោស រឿងចេញចូលផ្ទះ ខុសពេលវេលា រហូតដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ៧និង០០នាទី ជនរងគ្រោះ បានឌុបឪពុកបង្កើត ទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យ ឯស្រុកកំរៀង (ច្រកទ្វាអន្តរជាតិឡែម)។
លុះដល់ម៉ោងប្រហែល ០៦និង០០នាទីជនរងគ្រោះ បានត្រឡប់មកផ្ទះវិញពីរនាក់ក្មួយស្រី ពេលត្រឡប់មកដល់ផ្ទះ ម្តាយបង្កើត បានស្តីបន្ទោស រឿងចូលផ្ទះខុសពេលវេលាខ្លួនជាស្រី រួចយំរត់ឡើងលើផ្ទះ បិទទ្វាសំងំតែម្នាក់ឯង រហូតដល់មួយសន្ទុះ ក្រោយមកម្តាយឡើង ទៅតាមហើយបានស្រែកហៅកូន និងរុញទ្វារចូល តែទ្វារជាប់គន្លឹះ ម្តាយក៏ស្រែកហៅកូនៗ ក្មួយៗ ឲ្យមកជួយមើល បន្ទាប់មកឲ្យឈ្មោះ ម៉ៅ ដាវីត ឡើងតាមជញ្ជាំងចូលទៅដកគន្លឹះ ស្រាប់តែឃើញឈ្មោះ មុំ មិថុនា ចង.កសម្លាប់ខ្លួនស្លាប់បាត់ទៅហើយ។
មូលហេតុ៖ ខឹងម្តាយស្តីបន្ទោស។
ក្រោយមកសមត្ថកិច្ច បានចុះដល់ទីតាំងកើតហេតុ ធ្វើកោសល្យវិច័យបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារចង.កប្រាកដមែន សពត្រូវបានប្រគល់ជូន ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់