ព័ត៌មានជាតិ

ហ៊ីនយ៉ាន់ដាយ បើកលឿនបុកម៉ូតូ រងរបួសធ្ងន់ម្នាក់

តាកែវ: កាលពីវេលាម៉ោង ០៣និង២០នាទីរសៀលថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងនៅភូមិតាមូង ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ តាមបណ្ដោយផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ៦៦-៦៧ រវាងរថយន្ត និងម៉ូតូ បើកបរក្នុងទិសដៅបញ្ច្រាសគ្នា។

រថយន្តបង្កម៉ាក ហ៊ីនយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-5006 ធ្វើដំណើរពីត្បូងទៅជើង មកដល់ចំណុចខាងលើ បានរេចង្កូតបុកម៉ូតូ បណ្ដាលឲ្យរងរបួសបុរសម្នាក់។ ភ្លាមៗផងដែរ តៃកុង បានចុះរត់គេចខ្លួនបាត់ស្រមោល ទុករថយន្តចោលនៅនឹងកន្លែងកើតហេតុ។

ជនរងគ្រោះឈ្មោះ អ៊ុន សុផាត ភេទប្រុស អាយុ ៥៧ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិខ្វាវ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ រងរបួសធ្ងន់ ជិះម៉ូតូ ម៉ាក គុបជ្រុង សេ៥០ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខតាកែវ 1N-1327 បើកបរពីជើងទៅត្បូង ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តតាកែវ។

មូលហេតុ៖ រថយន្តបើកលឿន។

ក្រោយកើតហេតុសមត្ថកិច្ច ចុះធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកសំរោង៕

មតិយោបល់