(កាប៊ុល)៖ អាជ្ញាធរតាលីបង់បានយល់ព្រមអនុញ្ញាតឱ្យពលរដ្ឋអាមេរិក ២០០នាក់ និងជនបរទេសដទៃទៀតដែលកំពុងស្ថិតនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន ចាកចេញ ដោយសុវត្ថិភាព។
មន្ត្រីអាមេរិកម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ឱ្យដឹងថាអាជ្ញាធរតាលីបង់ត្រូវបានដាក់សម្ពាធឱ្យយល់ព្រមអនុញ្ញាតឱ្យ ពលរដ្ឋអាមេរិក និងជនបរទេសដទៃចាកចេញពីអាហ្វហ្កានីស្ថាន ដោយបេសកជនពិសេសអាមេរិក លោក ហ្សាល់មៃ ខាលីហ្សាត (Zalmay Khalilzad)។
បើតាមមន្ត្រីអាមេរិកម្នាក់ខាងលើ ពលរដ្ឋអាមេរិក និងជនបរទេសដទៃ នឹងត្រូវចាកចេញពីអាហ្វហា្កនីស្ថាននៅក្នុងថ្ងៃព្រហស្បតិ៍នេះ។ ប៉ុន្តែ ខាង ក្រសួងការបរទេសអាមេរិក ឬតាលីបង់មិនទាន់បញ្ចេញប្រតិបត្តិអ្វីនោះទេ ហើយក៏មិនទាន់មានការបញ្ជាក់ថាពលរដ្ឋអាមេរិក និងជនបរទេសទាំងនេះគឺជាក្រុមមនុស្ស ដែលកំពុងជាប់គាំង នៅឯអាកាសយានដ្ឋានក្នុងទីក្រុង Mazar-i-Sharif ដោយសារតែអាជ្ញាធរតាលីបង់មិនអនុញ្ញាតឱ្យចាកចេញ ឬក៏យ៉ាងណានោះដែរ៕
ប្រភព៖ Reuters
មតិយោបល់