ព្រះសីហនុ៖ចោរស្ទាវពីរនាក់ដែលមានជំនាញខាងកាច់ករម៉ូតូត្រូវបានកំលាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៤ តាមប្រមាញ់និងធ្វើការឡោមព័ទ្ឋឃាត់ខ្លួនបានកាលពីវេលា៦និង៣៥នាទីថ្ងៃទី០៣ខែសីហាឆ្នាំ២០១៥ ត្រង់ចំនុចផ្ទះជួលស្ថិតក្នុងភូមិអូត្រះសង្កាត់លេខ៤ ក្រុងព្រះសីហនុបន្ទាប់ជនសង្ស័យបានធ្វើសកម្មភាពកាច់ករពេលម្ចាស់គេទុកនៅមុខផ្ទះ។ តាមការអោយដឹងពីលោក លុយ ហាំង នាយប៉ុសិ៍្តរដ្ឋបាលនគរបាលសង្កាត់លេខ៤ បានបញ្ជាក់អោយដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីជនរងគ្រោះថាមានចោរចូលកាច់កម៉ូតូរបស់គាត់ដល់ក្នុងផ្ទះរួចមកកំលាំងរបស់លោកបានព្យាយាមធ្វើការស្រាវជ្រាវមុខសញ្ញាជនសង្ស័យទាំងឡាយដែលបានជាប់ក្នុងបញ្ចីខ្មៅតាមបណ្តាញរបស់សមត្ថកិច្ចបានបង្ហាញពីមុខសញ្ញា ទើបលោកបានបញ្ចាកំលាំងភ្លាមៗធ្វើការឡោមព័ទ្ឋទីតាំងសង្ស័យ ក្រោយពីបានចូលក្នុងផ្ទះសមត្ថកិច្ចឃាត់ខ្លួនបានមនុស្សចំនួន២នាក់រួមជាមួយវត្ថុតាងឧបករណ៏កាច់បំបែកចោរកម៉ូតូមួយឈុតក្នុងនោះរួមមាន ម៉ូតូស្កុបពីមួយគ្រឿង។ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននោះមានឈ្មោះ អាម សុ ធារឹទ្ធ ភេទ ប្រុស អាយុ២៣ឆ្នាំ មានស្រុកកំណើតស្រុកកំពង់ត្រាច ខេត្តកំពតស្នាក់នៅក្រុម២០ភូមិ២សង្កាត់១ក្រុងព្រះសីហនុ ទី២ឈ្មោះ គង់ ពិសិដ្ឋ ភេទប្រុស អាយុ១៨ ឆ្នាំ ស្រុកកំណើតខេត្តកំពង់ស្ពឺបច្ចុប្បន្នស្នាក់នៅក្រុម១១ភូមិ៤សង្កាត់៤ក្រុងព្រះសីហនុ ។ ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានបញ្ជូនខ្លួនជនសង្ស័យទាំងពីរនាក់ រួមជាមួយវត្ថុតាងទៅកាន់អធិការក្រុង នឹងកំពុងបន្តស្រាវជ្រាវបក្សពួកដែលបាននឹងកំពុងរត់គេចខ្លួន៕
ព័ត៌មានជាតិ
មតិយោបល់