បាត់ដំបងៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ទឹកអាងកំពីងពួយបានពេញហើយកូត២៤.៥០ម (១៥០លានម៉ែត្រគូប) មិនគិតបម្រុង ។ តែទឹកនៅតែហូរចូលតាមអូរដូនតានិងអូរស្លាប៉ាង ទោះបី ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានបិទប្រឡាយនាំទឹកអូរដូនពៅជិត១០០% ហើយក៏ដោយចុះ ។ ដូចនេះដើម្បីសម្រួលទឹកនិងរក្សាទឹកផងមន្ទីរខេត្ត បានសម្រេចចិត្តបើកទ្វារទឹកផ្នែកខាងក្រោមចំនួន ០៣ទីតាំង ។ សូមបញ្ជាក់ជូនថា ចំពោះស្ថានភាពទឹកនៅស្ទឹងបវេលនេះនៅថេរនៅឡើយទេ ៕
ព័ត៌មានជាតិ
មតិយោបល់