ព័ត៌មានជាតិ

ស្លាប់ម្នាក់ជាមន្ត្រីឧស្សាហកម្មខេត្តកំពង់ធំ និងរបួសម្នាក់ នៅខេត្តកំពង់ធំ

កំពង់ធំៈ ករណីគ្រោះថ្នាក់ចរាចរ ម៉ូតូនិងម៉ូតូ ក្នុងទឹសដៅផ្ទុយគ្នា បណ្តាលអោយរបួសធ្ងន់០១នាក់ ស្លាប់០១នាក់ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង៣និង២៦នាទី លើកំណាត់ផ្លូវលំក្រាលកៅស៊ូ ភូមិព្រៃគុយ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

តាមប្រភពព័ត៌បានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញភាគីខាងម៉ូតូម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅ ផ្លាកលេខ កំពង់ចាម 1E 6528 បើកបរដោយឈ្មោះ សាង សុជាតិ ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិសូជៃ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ អ្នករួមដំណើរឈ្មោះ ឡេង ចក់ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មករសំណង់ នៅភូមិ ឃុំជាមួយអ្នកបើកបរម៉ូតូ។
ចំណែកម្ខាងទៀតជិះម៉ូតូម៉ាកហុងដាអាយខន ពណ៌ស.ក្រហម ផ្លាកលេខ ភ្នំពេញ1BB.7261 បើកបរដោយឈ្មោះ ជន ប៊ុនរ៉ូ ភេប្រុស អាយុ៣៣ឆ្នាំ មុខរបរមន្ត្រីឧស្សាហកម្មខេត្តកំពង់ធំ នៅភូមិស្ទឹងសែន សង្កាតកំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (ស្លាប់នៅមន្ទីរពេទ្យឯកជន៥១៥)។

តាមមូលហេតុជាបឋមបង្កដោយអ្នកបើកបរម៉ូតូ ហុងដាឌ្រីមC125 ឈ្មោះសាង.សុជាតិ បើកបរក្នុងស្ថានភាពស្រវឹងដែលមានជាតិអាល់កុល១,០៨ មីលីក្រាមក្នុងមួយលីត្រខ្យល់។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះវាស់វែងកន្លែងកើតហេតុ និងយកវត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយដើម្បីរងចាំការដោះស្រាយ៕

 

មតិយោបល់