ភ្នំពេញៈ កាលពីថ្ងៃទី២៥ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ កម្លាងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន(ក១១) ដឹកនាំ ដោយលោក វរសេនីយ៍ឯក ស៊ី ផល្លា និងលោកវរសេនីយ៍ឯក អាំ សុជាតិ នាយករងមន្ទីរប្រឆាំងគ្រឿងញៀន និងដឹកនាំសម្របសម្រួសដោយលោក គួជ គឹមឡុង ព្រះរាជអាជ្ញារង(ភ្នំពេញ) បានបើកកិច្ចប្រតិបត្តិការ បង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ នៅ ៣ គោលដៅ ផ្សេងគ្នាជាបន្តបន្ទាប់
-គោលដៅទី១៖ នៅវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ នៅចំណុចផ្ទះជួល បន្ទប់លេខ២០៧ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក លទ្ធផល៖ ឃាត់ខ្លួនជនសង្ស័យ ០១ នាក់ ឈ្មោះ ទូច សីហា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ វត្ថុតាងចាប់យក៖ សារធាតុញៀនប្រភេទមេតំហ្ចេតាមីន (ICE) 227.61g និងជញ្ជីងថ្លឹង ១គ្រឿង ។
-គោលដៅទី២៖ នៅវេលាម៉ោង១៩.០០នាទី ថ្ងៃទី២៥.៤.២០១៩ នៅចំណុចផ្លូវឧកញ្ញាទេពផន (លេខ១៨២) មុខផ្សារអូរប្ញស្សី សង្កាត់អូរប្ញស្សី ខណ្ឌ៧មករា លទ្ធផល: ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ តាំង ស្រុន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ វត្ថុតាងចាប់យក៖ សារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) 2,014.8g ។
-គោលដៅទី៣៖ នៅវេលាម៉ោង ១៥និង១៥នាទី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ សមត្ថកិច្ច យើងបានបន្តទៅឆែកឆេរលំនៅដ្ឋាន របស់ជនសង្ស័យឈ្មោះ តាំង ស្រុន នៅចំណុចផ្ទះលេខ ១៣៦ អឺ២ ផ្លូវសុកហុក(១០៧) សង្កាត់អូរឬស្សីទី៤ ខណ្ឌ៧មករា វត្ថុតាងចាប់យក៖ ១.សារធាតុញៀន មេតំហ្វេតាមីន (ice) 282.89g ២.ជញ្ជីងថ្លឹង ១គ្រឿង ៣.សំបកកញ្ចប់(តែ)សម្រាប់ច្រកគ្រឿងញៀនចំនួន ១៩ កញ្ចប់( ច្រកគ្រឿងញៀនចំនួន១៩គីឡូក្រាម) ដែលជនសង្ស័យបានរំលែកលក់ឱ្យម៉ុយតែ ១សប្តាហ៍ប៉ុណ្ណោះ ។ ៤.សំបកថងផ្លាសស្ទិតសម្រាប់វេចខ្ចប់មួយចំនួន។ បាន ឃាត់ទុកទ្រព្យសម្បត្តិ ៖ ផ្ទះល្វែងលេខ ១៣៦អឺ២ របស់ឈ្មោះ តាង ស្រុន ។
វត្ថុតាងបាប់យកសរុប៖ សារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ 2525.30g ជញ្ជីងថ្លឹង ២គ្រឿង ទូរស័ព្ទដៃ ៣គ្រឿង ថងវេចខ្ចប់មួយចំនួន និងឃាត់ទុកផ្ទះ ១ល្វែង៕
មតិយោបល់