ព័ត៌មានជាតិ

បុគ្គលិកក្រុមហ៊ុនcellcard បើកឆ្លងកាត់ផ្លូវបុកជាមួយម៉ូតូបណ្តាលឲ្យ២នាក់ប្តីនិងប្រពន្ធរងរបួសធ្ងន់

កំពង់ធំ: ករណីគ្រោះថ្នាក់ចរាចរ ម៉ូតូបុកជាមួយរថយន្តបើកឆ្លងកាត់ផ្លូវ បណ្តាលឲ្យរបួសធ្ងន់០២នាក់ វេលាម៉ោង១និង០០នាទី ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ៩៨-៩៩ ភូមិតាំងគោ ឃុំសូយោង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ភាគីខាងរថយន្ត ម៉ាកToyota Prius ពណ៌ទឹកមាស ផ្លាកលេខភ្នំពេញ2AT-9692 អ្នកបើកឈ្មោះ ប៉ាង ឈៀកអ៊ាវ ភេទប្រុសអាយុ៣២ឆ្នាំ បុគ្គលិកក្រុមហ៊ុនcellcard បើកបរឆ្លងកាត់ផ្លូវពីកើតទៅលិច ភូមិថ្នល់បែក ឃុំស្វាយទាប ស្រុកចម្ការលើ ខេត្តកំពង់ចាម ។

ចំណែកភាគីខាងម៉ូតូម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ1GD-3262 ធ្វើដំណើរក្នុងទិសដៅបើកបរផ្លូវត្រង់ពីត្បូងទៅជើង ដោយឈ្មោះ ម៉ៅ មិន ភេប្រុស អាយុ៤១ឆ្នាំ នៅភូមិប្រយុក ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម (របួសធ្ងន់) ឌុបប្រពន្ធឈ្មោះ ណៃ ឃាង អាយុ៤២ឆ្នាំ (របួសធ្ងន់)។

មូលហេតុជាបឋមបង្កដោយអ្នកបើកបររថយន្តឆ្លងកាត់ផ្លូវខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចចុះវាស់វែងនៅកនន្លែងកើតហេតុនិងយក វត្ថុតាងរក្សាទុកនៅអធិការនគរបាលស្រុកបារាយណ៍ដើម្បីរងចាំការដោះស្រាយ៕

 

មតិយោបល់