ព័ត៌មានជាតិ

បិសា​ច​ក្រ​ហម​ ​​ដាក់​សំ​ណើ​រ ​១​៤​០​ ​លាន​ដុ​ល្លា​រ​ទិញ​ ​G​a​re​t​h​ ​B​al​e​ ​ពី​​ ​R​e​a​l​ ​Ma​d​ri​d​

អង់គ្លេស ៖ ​ក្លិបបិសាចក្រហម កំពុងកំណត់ ធ្វើការដេញថ្លៃ ​ដោយ​ដាក់ទឹកប្រាក់ ៩០ ​លានផោន ប្រហែល ១៤០ លានដុល្លារ ចាប់អារម្មណ៍​ក្នុង​ការចុះហត្ថលេខ ជាមួយនឹង​កីឡាករ Gareth Bale របស់ក្លិប Real Madrid ។ នេះបើយោងតាមសារព័ត៌មាន មេត្រូ ចុះផ្សាយ ។

បិសាចក្រហម បានជំរុញ​យ៉ាងខ្លាំង ​ដើម្បីផ្លាស់ទី កីឡាករ Gareth Bale មកកាន់ទឹកដី អង់គ្លេស​វិញ ខណៈ​ដែលមានព័ត៌មានខ្លះថា ​ក្លិប​អេស្ប៉ាញ​អាចនឹង​លក់ កីឡាករ​រូបនេះ ​ចុងបញ្ចប់រដូវកាល។​

តំណាង​កីឡាករ Gareth Bale ពីមុន​ធ្លាប់ធ្វើការច្រានចោល ម្តងរួចមកហើយជាមួយនឹងព័ត៌មានផ្លាស់ទ្រនំ ប៉ុន្តែ​ពេលនេះ បិសាចក្រហមបានព្យាយាម ​ធ្វើ​អាជីវកម្ម ដោយ​ដាក់សំណើរ ៩០ លានផោន ​ទិញ​កីឡាករសញ្ជាតិវែលរូបនេះ ។​
បុគ្គលិក​ម្នាក់នៅក្នុងទឹកដី Old Trafford សុំមិនបញ្ចេញឈ្មោះ បាន​ឲ្យដឹងថា វា​ពិបាកខ្លាំងណាស់ សម្រាប់ពួកគេ ​ប៉ុន្តែពូកគេនឹង​ព្យាយាម​ធ្វើវា ​ដោយដាក់សំណើរទៅកាន់ អ្នកគ្រប់គ្រងក្លិប Real Madrid ​គួរតែលក់ Bale ដើម្បីទទួលបានប្រាក់ ​ទិញកីឡាករ Eden Hazard ពីតោខៀវ​៕​
1400x88911-e1418847424848

មតិយោបល់