ព័ត៌មានជាតិ

រថយន្តថៃពាក់ផ្លាកលេខ Thailand 7I-5383 បានឆក់យកជីវិតស្ត្រីម្នាក់នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានឆក់យកជីវិតស្រ្តីម្នាក់បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៤០នាទី ថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០១៩ លើផ្លូវជាតិ លេខ ៥ ត្រង់ចំណុចមុខកាស៊ីណូ ហ្គ្រែនដាយមីន ស្ថិតក្នុង ភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយបែត ខេត្តបន្ទាយ មានជ័យ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើកើតឡើងរវាង រថយន្តធន់ធំ (រថយន្តថៃ) ពាក់ផ្លាកលេខ Thaniland 7I-5383 បុកជាមួយម៉ូតូម៉ាក ហុងដា Spocy i គ្មានស្លាកលេខ បើកស្របទិសគ្នា ពីទិសខាងលិចទៅកើត បណ្ដាល ឲ្យស្លាប់ស្ត្រីម្នាក់ ជាអ្នករួមដំណើ
សម្ភារ: ម៉ូតូខូចខាត ចំណែក រថយន្ត ពុំមានខូចខាតអ្វីទេ

ក្រោយកើតហេតុអ្នកបើកបរបានចុះរត់គេចខ្លួនបាត់ បន្សល់ទុកតែវត្ថុតាង រថយន្តនៅនឹងកន្លែងត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកបណ្តោះអាសន្ន៕

 

មតិយោបល់