ព័ត៌មានជាតិ

ឆក់ទៀតហើយ តែសំណាងមិនបានសម្រេច នៅខណ្ឌដង្កោ

ភ្នំពេញ: មានករណីជនសង្ស័យ២នាក់ឆក់ការបូបតែមិនបានសម្រេចបណ្តាលឲ្យបុរសនិងនារីម្នាក់រងរបួសបង្កឲ្យមាការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩ ដែលទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ទល់មុខនិងបុរីសំបួរមាស ក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថានៅមុនពេលកើតហេតុជនរងគ្រោះប្រុសម្នាក់និងស្រីម្នាក់ធ្វើដំណើរដោយម៉ូតូម៉ាក ឌូក ពាក់ស្លាកលេខ ភ្នំពេញ 1CF-9980 រហូតមកដល់ចំណុចកើតហេតុស្រាប់តែលេចមុខជនសង្ស័យ២នាក់ជិះម៉ូតូមិនចាំម៉ាកបានធ្វើសកម្មភាពឆក់ការបូបទៅលើជនរងគ្រោះតែមិនបានសម្រេចធ្វើឲ្យជនរងគ្រោះដួលរងរបួស ចំណែកជនសង្ស័យបានបើកគេចខ្លួនបាត់តែម្តង។
ក្រោយកើតហេតុដោយជនរងគ្រោះមិនចង់ចំណាយពេលទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ ក៍លើកម៉ូតូជិះទៅព្យាបាលរបួសដោយខ្លួនឯង៕

 

មតិយោបល់