ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ស្នើសុំដល់ប្ដីប្រពន្ធ ដែលលែងលះគ្នាហើយ សូមកុំជេរតាមហ្វេសប៊ុក

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន ស្នើសុំឱ្យអ្នកដែលបានយកគ្នាធ្វើជាប្តីប្រពន្ធ ហើយលែងលះគ្នា សូមកុំជេរគ្នាបង្ហោះតាម ហ្វេស ប៊ុក ដែលធ្វើឱ្យប៉ះពាល់អារម្មណ៍កូននៅពេលខាងមុខ។

ថ្លែងក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលជូនដល់កីឡាការិនី អ៊ុក ស្រីមុំ ជ័យលាភីមេដាយមាសពិភពលោក កីឡាប៉េតង់ នៅទីក្រុង Santa Susanna ប្រទេសអេស្ប៉ាញ ឆ្នាំ២០២១ នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា “ខ្ញុំគួរតែនិយាយ ហើយសុំអង្វរកថាការរៀបចំការពេលនេះធ្វើពេញបន្ទុក មានតាំងពីកាត់ខាន់ស្លារ និងអ្វីៗគ្រប់យ៉ាង ប៉ុន្តែលែងលះគ្នាក៏ច្រើនដែរ។ អីចឹងយើងប្រៀប ធៀប ទៅ ខ្ញុំការគ្មានឪពុកម្តាយ ហើយមានសំណួរដាក់មកខ្ញុំដែលមិនអាច បំភ្លេចបាន ហើយ… រហូតរស់នៅជាមួយគ្នាជាង៤០ឆ្នាំ។ ប៉ុន្តែអ្នក ខ្លះមានតាំងពីឪពុកម្តាយ អាចារ្យ និងអ្វីៗគ្រប់ យ៉ាង តែលែងល្អ”។

សម្តេចតេជោលើកឡើងថា ការរស់នៅជាមួយគ្នាមិនបាន ហើយលែង លះ គ្នាជារឿងធម្មតា តែអ្វីដែលសម្ដេចចង់ស្នើសុំអង្វរកចំពោះកូន ក្មួយថា នៅពេលយកគ្នា អត់បញ្ហា ដល់ពេលលែង លះគ្នាស្រាប់តែបង្ហោះហ្វេសប៊ុកជេរគ្នា ហើយខ្លះទៅរកវិទ្យុABC ផ្សាយទៀត។

សម្តេចតេជោបានថ្លែងថា “ឥឡូវយើងឃើញច្រើនណាស់នៅទីក្រុងភ្នំពេញ បន្ទាប់ ពីការបែកបាក់ ហើយជេរគ្នាតែម្តង។ ខ្ញុំស្នើសុំ តើទុកកិត្តិយសឱ្យគ្នាបានទេ យ៉ាងហោច ណាស់បានស្រឡាញ់គ្នា ១ ឬ២ម៉ោង មួយថ្ងៃ ឬ២ថ្ងៃ ១ខែ ឬ២ខែ ឬ១ឆ្នាំ ២ ឆ្នាំ បន្ថែមលើ នោះតើថ្ងៃក្រោយកិត្តិយសកូនរបស់យើងទៅជាអី ហើយចំណុចនៅកន្លែងហ្នឹង។ ខ្ញុំសូម អធ្យាស្រ័យ ប៉ុន្តែខ្ញុំសូមចង្អុលបង្ហាញថាថ្ងៃក្រោយគេមើលងាយទំាងយើង និងកូននៅពេល ក្រោយទៀត គេថាពុកម៉ែហ្ហែងហែកកេរ្តិ៍គ្នាមិនចេះតិច”។

សម្ដេចតេជោបានបន្ដថា បើមិនត្រូវ គ្នាចែកគ្នាទៅច្បាប់ក៏មានចែង បើថាកូនណាបានទៅម្តាយ ទៅឪពុក អ្នកនោះចិញ្ចឹមទៅ ឬហៅថាអាហារកិច្ចដោយជួយបានប៉ុន្មានជួយទៅ ប៉ុន្តែកុំហែក ហួរគ្នាតាមហ្វេសប៊ុក បានទេ។

ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានកត់សម្គាល់ឃើញថា ក្នុងមួយរយៈ ពេល មកនេះសម្តេចឃើញអ្នកលែងលះគ្នាហើយ នាំគ្នាជេរគ្នាដោយបង្ហោះសារលើហ្វេស ប៊ុក ដែលជ្រុលពេក។ សម្តេចតេជោបានបន្ថែមថា “សូមអង្វករបន្តិចចុះ ព្រោះឃើញជ្រុល ពេក លែង លះគ្នាមិនទាន់បានប៉ុន្មានផង ខ្លះគេប្រកាសបើកបេះដូងទៀត អស់ទាស់តែម្តង។ បេះ ដូងអ្វីបើកងាយម្លេះ មិនទាន់ចប់រឿងមួយផងដល់រឿងមួយទៀត”។

សម្តេចតេជោបាន អះអាង ថា បញ្ហានេះ គឺមានបង្ហាញទាំងខាងស្រី និងខាងប្រុស ដោយអ្នកខ្លះបង្ហោះហ្វេស ប៊ុក ដៀម ដាម គ្នា ខ្លះបង្ហោះរូបជាមួយអ្នកថ្មីមកជាមួយហើយ សរសេរបើកចំហបេះ ដូងចាំ ទទួលអ្នកនេះ ជាដើម។ សម្ដេចតេជោបានឱ្យដឹងទៀតថា អ្វីដែលសម្តេចគិត និងអាណិតនោះ គឺកូនៗដែល គ្នាមិនដឹងគិតយ៉ាងម៉េច ពេលខ្លះប៉ះពាល់ដល់អារម្មណ៍រៀនសូត្រ ហើយតើយើង អាចទុកកិត្តិ យសឱ្យគ្នាបានទេ នេះជាសំដីដែលអប់រំដែលមានបទពិសោធន៍ ក្នុងជីវិតដែល ឆ្លងកាត់៤៦ ឆ្នាំមកហើយ។

សម្តេចតេជោបានថ្លែងបញ្ជាក់ថា “បើបានលែងលះគ្នាហើយកុំជេរគ្នាបានទេ”៕

មតិយោបល់