ព័ត៌មានជាតិ

រថយន្ត Ford ស្លាកលេខភ្នំពេញ 2U-6800 របស់ក្រុមហ៊ុនដឹកអ្នកដំណើរអង្គរអ៊ិចប្រេស បុកម៉ូតូ ស្លាប់ និងរបួស ៣នាក់

កំពង់ធំ: កាលពីវេលាម៉ោង ៨ និង០៥នាទីយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកម៉ូតូ ក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲ្យស្លាប់មនុស្ស២នាក់ និងរបួសធ្ងន់ម្នាក់ លើកំណាត់ផ្លូវជាតិលេខ០៦ ត្រង់ចំណុចផ្លូវប្រសព្វរាងអក្សរ Y មុខអធិការដ្ឋាននគរបាលស្រុកសន្ទុក ភូមិធម្មនាថ ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។

រថយន្តម៉ាក Ford ពណ៌ទឹកប្រាក់ ស្លាកលេខភ្នំពេញ 2U-6800 របស់ក្រុមហ៊ុនដឹកអ្នកដំណើរអង្គរអ៊ិចប្រេស) ធ្វើដំណើរពីជើងទៅត្បូង) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (គេចខ្លួន)។

ម៉ូតូម៉ាកហុងដាឌ្រឹម C125 ពណ៌ខ្មៅ ពាក់លេខកំពង់ចាម 1D-8556 ធ្វើដំណើរពីត្បូងទៅជើង បើកបរដោយឈ្មោះ ឡឹង វ៉ាន់ឌី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរធ្វើចម្ការ រស់នៅភូមិជាយស្បៃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ស្លាប់នៅកន្លែងកើតហេតុ (មិនពាក់មួកសុវត្ថិភាព)។ អ្នករួមដំណើរចំនួន០២នាក់៖
១- ឈ្មោះ និនរ៉េន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរធ្វើចម្ការ ស្លាប់នៅកន្លែងកើតហេតុ (មិនពាក់មួកសុវត្ថិភាព)។
២- ឈ្មោះ ងិន ពេជ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរធ្វើចម្ការ របួសធ្ងន់ (មិនពាក់មួកសុវត្ថិភាព)។ ទាំងពីរនាក់ នៅភូមិ ឃុំជាមួយអ្នកបើកបរម៉ូតូ។

មូលហេតុបឋម៖ អ្នកបើកបររថយន្ត មិនប្រកាន់ស្តាំ។

ក្រោយកើតហេតុ វត្ថុតាងត្រូវបានយកមករក្សាទុក នៅអធិការនគរបាលស្រុកសន្ទុក ដើម្បីរងចាំដោះស្រាយពេលក្រោយ។ ចំណែកសព ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់