ព័ត៌មានជាតិ

កម្លាំងនគរបាលអន្តោប្រវេសន៍ចុះឃាត់ខ្លួនជនជាតិវៀតណាម៩៣នាក់

ភំ្នពេញៈ នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦ នេះ កម្លាំងនគរបាលអន្តោប្រវេសន៍ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍នីតិវិធី បានធ្វើការចុះបង្រ្កាប និងឃាត់ខ្លួនជនជាតិវៀតណាមចំនួន៩៣នាក់ ដែលមករស់នៅ និងធ្វើការខុសច្បាប់ក្នុងប្រទេសកម្ពុជា។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានឲ្យដឹងថា ប្រតិបត្តិការចុះបង្រ្កាបខាងលើនេះ កម្លាំងយើងបានឃាត់ខ្លួនជនជាតិវៀតណាមចំនួន៩៣នាក់ ក្នុងនោះមានស្រី២៣នាក់ ដែលស្នាក់នៅក្នុងភូមិតាងូវ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនវៀតណាមទាំងនោះ ត្រូវបានបញ្ជូនមកអគ្គនាយកដា្ឋនអន្តោប្រវេសន៍ ដើម្បីសាកសួរ និងត្រៀមបញ្ជូនទៅកាន់ប្រទេសកំណើតវិញ៕

មតិយោបល់