ព័ត៌មានជាតិ

ស្ងាត់ៗទៅលួចសំងំជល់មាន់ កម្លាំងព្រហ្មទណ្ឌក្រុងចុះទៅបង្ក្រាប ឃាត់ខ្លួនបានច្រើននាក់

ភ្នំពេញ: អ្នកងប់ញៀនវក់ល្បែងប្រជល់មាន់ ហេតុតែចង់លេង ឆ្លៀតឱកាសបបួលនាំគ្នាទៅលេង នឹកថាស្ងាត់ស្មានតែសមត្ថកិច្ចអត់ដឹង ស្រាប់តែនៅវេលាម៉ោង៩ និង៤៥នាទីព្រឹក ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ កម្លាំងនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ រកឃើញទីតាំងប្រជល់មាន់ ត្រង់ចំណុចភូមិវិមានទ្រង់ នៅសង្កាត់គ្រាំងធ្នង់ ខណ្ឌសែនសុខ ចុះទៅបង្ក្រាបឃាត់ខ្លួន អ្នកញៀនល្បែងជល់មាន់ បានជាច្រើននាក់ និងម៉ូតូជាច្រើនគ្រឿង ។

តាមពលរដ្ឋបានលើកឡើងថា អ្នកញៀនល្បែងជល់មាន់ សមត្ថកិច្ចបង្ក្រាបចាប់មិនចេះអស់ រត់ពីកន្លែងមួយទៅកន្លែងមួយ តែទោះជាយ៉ាងណាក្តី កម្លាំងសមត្ថកិច្ចបង្ក្រាបចាប់មានជាបន្តបន្ទាប់ នៅព្រឹកថ្ងៃទី០៧ ខែមេសានេះ អ្នកញៀនល្បែងមួយក្រុម ត្រូវបានកម្លាំងព្រហ្មទណ្ឌក្រុងចុះបង្ក្រាប ចាប់ឃាត់ខ្លួន នាំទៅស្នងការក្រុងភ្នំពេញ ដើម្បីកសាងសំណុំរឿង តាមនីតិវិធី។

ពលរដ្ឋបន្តទៀតថា សាទរដែលកម្លាំងសមត្ថកិច្ច បង្ក្រាបបនល្បែងស៊ីសងខុសច្បាប់ ក្នុងមូលដ្ឋាន ក៏ជាបទល្មើសមួយដែរ បង្កអសន្តិសុខ ក៏ប៉ុន្តែមានវង់ល្បែងមួយ ដែលពលរដ្ឋនិយាយគ្រប់គ្នា នៅផ្ទះលោក ឆើត ដែលជាមន្រ្តីការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងតែបើកសង្វៀនជល់មាន់ លេងមិនខ្លាចអាជ្ញាធរ មិនខ្លាចព្រហ្មទណ្ឌកម្រិតស្រាល នៅចំណុច ផ្លូវប្រឡាយលូទឹកស្អុយ ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ពលរដ្ឋឆ្ងល់ថា បានប៉ូលិសខាងណាចុះបង្ក្រាប ឬមួយទុកឲ្យលោក ឆើត ជាមន្ត្រីប៉ូលិសមានលទ្ធភាព បើកបនល្បែងជល់មាន់បែបនេះ?

មតិយោបល់