ព័ត៌មានជាតិ

ផឹកស្រាស្រវឹងស្រែកឡូឡា យកកាំបិតដេញកាប់ប្រពន្ធ

កំពង់ឆ្នាំង: វេលាម៉ោង ៧និង០០នាទីថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩ មានករណីហិង្សាដោយចេតនា រវាងប្ដីដេញកាប់ប្រពន្ធ នៅផ្ទះរបស់ឈ្មោះ ជ្រឿន បូ ស្ថិតក្នុងភូមិតាកាន់ ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

ជនបង្កមានឈ្មោះ សូត្រ សេត ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ។ ជនរងគ្រោះ ឈ្មោះ ជ្រឿន គឹមបួយ ភេទស្រី អាយុ ១៦ឆ្នាំ រស់នៅភូមិតាកាន់ ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ខណ:ជនរងគ្រោះអង្គុយនៅលើជណ្តើរ ស្រាប់តែជនបង្កស្រវឹងស្រា បានរករឿងស្រែកឡូឡា រួចយកកាំបិតកកុក ប្រវែង ០.៩០ ម៉ែត្រ ដេញកាប់ប្រពន្ធ ជួនពេលប្រពន្ធរត់កាត់មុខផ្ទះជនរងគ្រោះ ដេញកាប់មិនទាន់ក៏បកក្រោយមកវិញ កាប់ជនរងគ្រោះចំលើកំភួនជើងខាងឆ្វេង បណ្ដាលឲ្យមុតរយ៉ាស់ចេញឈាម។

បច្ចុប្បន្ន ជនរងគ្រោះ ត្រូវបានបញ្ជូនទៅមណ្ឌលសុខភាពព្រៃគ្រី ចំណែកជនសង្ស័យ និងវត្ថុតាងកាំបិត ត្រូវសមត្ថកិច្ចឃាត់ខ្លួនទៅអធិការដ្ឋានស្រុកជលគិរី រងចាំដោះស្រាយពេលក្រោយ៕

មតិយោបល់