ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ព្រមានឆ្លើយតបនឹងអាមេរិក ជុំវិញពាក្យចោទប្រកាន់ថា កងកម្លាំងឆ្មាំបដិវត្តន៍ខ្លួនជាក្រុមភេរវករ

អ៊ីរ៉ង់: ក្រុមមន្ត្រីក្នុងប្រទេស បានព្រមានប្រឆាំងនឹងអាមេរិក ដោយជំរុញឲ្យមានការផ្លាស់ប្តូរ ពាក្យចោទប្រកាន់ ដែលកំណត់ថា កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) ជាក្រុមភេរវករ ខណ:ព្រមានថា វាអាចធ្វើឱ្យមានអស្ថិរភាពក្នុងតំបន់ ហើយពួកគេនឹងធ្វើការឆ្លើយតបវិញផងដែរ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៩។

ការផ្លាស់ប្តូរ នៅក្នុងគោលនយោបាយ របស់ទីក្រុងវ៉ាស៊ីនតោន ត្រូវបានរាយគេការណ៍ដំបូង ដោយកាសែត Wall Street Journal កាលពីថ្ងៃសុក្រ ជាមួយការលើកឡើងពីមន្ត្រីអាមេរិក ដែលមិនបញ្ចេញឈ្មោះ បានអះអាងថា បទចោទប្រកាន់នេះ អាចនឹងត្រូវបានប្រកាសឆាប់ៗ នៅថ្ងៃច័ន្ទនេះ។

សំណើនេះ នឹងជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឲ្យប្រសើរឡើង នូវការប្តេជ្ញារបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីប្រកាន់យកនូវបន្ទាត់តឹងរឹង ប្រឆាំងនឹងអ៊ីរ៉ង់។ បើសិនវា ត្រូវបានអនុវត្តន៍ នោះក្លាយជាជំហានមួយ ដែលមិនធ្លាប់មានពីមុនមក ក្នុងការប្រឆាំងនឹងស្ថាប័នទាំងមូល របស់រដ្ឋាភិបាលបរទេស៕

មតិយោបល់