ព័ត៌មានជាតិ

អាជ្ញាធរស្រុកកំរៀង ទៅទស្សនកិច្ចសិក្សា ពីវិធីទប់រក្សាទឹកទុក សំរាប់សត្វ រុក្ខជាតិនិងមនុស្ស នៅថៃ

បាត់ដំបងៈ ដោយជួបបញ្ហា កង្វះខាតទឹកប្រើប្រាស់ មកពីអាកាសធាតុ ក្តៅ ធ្វើឲ្យ អូរ ស្ទឹង បឹង បានរីងស្ងួតជាអន្លើៗ ទើបក្រុម ការងារ អភិបាលនៃរដ្ឋបាលស្រុកកំរៀង បានស្នើសុំឲ្យភាគីថៃខាងស្រុកពោងណាំរ៉ន ជួយតាមបែបវិធីសាស្ត្រផ្សេងៗ ដែលអាចធ្វើទៅបាន។

លោកបន្តថា ទើបកាលពីព្រឹក ថ្ងៃទី៥ ឧសភា ឆ្នាំ២០១៦ លោក នីរ៉ាត់ ថាគុតរឿ ប្រធានទនាក់ទំនងថៃកម្ពុជាប្រចាំនៅច្រកអន្តរជាតិ បានឡែម ដូង បានអញ្ជើញ ក្រុមការងាររួមដំណើរមានរូបលោក និងលោក យ៉ែម សុខ រដ្ធបាលស្រុក លោក ហ៑ាង ផារ៉ា ប្រធានការិយាល័យអន្តរវិស័យ ស្រុកកំរៀង ព្រមទាំង លោក យឹម ភ្លុក រងផ្នែកទំនាក់ទំនង ព្រំដែន កម្ពុជា-ថៃ ប្រចាំនៅច្រក អន្តរ ជា តិដូង ស្រុកកំរៀង ផងដែរ។

លោក ភុំ ភត បញ្ជាក់ថាៈ ពេលយើងទៅដល់ តំបន់អភិរក្សជំរកសត្វនៅឧទ្យានជាត សយដាវក្នុងស្រុកពោងណាំរ៉ន ខេត្តចាន់បូរី ប្រទេសថៃ សំខាន់ យើងបាន ដឹង ទី១ ពីប្រភព ក្បាល ទឹក ស្ទឹងខ្លងយ៉ែ និងមាន អូរព្រះពុទ្ធ និង អូរផាំងង៉ន ទី២ បានដឹងអំពី វិធីគ្រប់គ្រងទឹក តាម នយោបាយ ថ្ពាល់ ស្វា (គឺបាននយ័ថា ពេលដែលសត្វស្វា ស៊ីចំណី តែងមានវិធីលាក់ទុក ពេលវាឃ្លានទើបបញ្ចេញមកទំពា)។ តាមវិធីសាស្ត្របែបនេះថវិកាគឺបានមកពីសប្បរសធម៌ ពីកញ្ចប់ថវិកា អភិវឌ្ឍន៍មូលដ្ឋាន និងពីរាជរដ្ឋាភិបាល។ ទី៣ ទទួលបានកាទំនាក់ទំនងកាន់តែល្អប្រសើរ ដែលកំណត់បានតាមគោលនយោបាយ របស់រាជរដ្ធាភិបាលកម្ពុជា គឺ ចំណុចសំខាន់ មាន ទឹក មាន ផ្លូវ និង មានភ្លើង។

លោក នីរ៉ាត ថាគូតរឿ ប្រធានទំនាក់ទនងថៃ កម្ពុជា ប្រចាំច្រកអន្តរជាតិ បានឲ្យដឹងថា ៖ លោកមានបំណងឲ្យខាង ភាគីកម្ពុជា ដឹងខ្លះៗ ពីវិធីសាស្ត្រ បែបងាយៗ ការទប់ទឹករក្សារទឹកសំរាប់ផ្តល់ផលប្រយោជន៍ ដល់រុក្ខជាតិ សត្វ និងមនុស្សផង មានទឹក គឺមានជីវិតរស់នៅ៕

00013 00014 00015 00016 00017

មតិយោបល់